KERRY Express ចុះអនុស្សារណៈ ជាមួយ ប្រៃសណីយកម្ពុជា លើសេវាកម្ម ដឹកជញ្ជូនបញ្ញើ ២៥ រាជធានី-ខេត្ដ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦  ប្រៃសណីយកម្ពុជា និងក្រុមហ៊ុន KERRY World Bridge Express បានចុះអនុស្សារណៈយោគយល់គ្នា លើវិស័យសេវាកម្មដឹកជញ្ជូនបញ្ញើ ទូទាំង២៥ រាជធានី-ខេត្ដ ដែលមានរថយន្ដប្រហែលជា៤០គ្រឿង ដើម្បីបង្កើននូវសេវាកម្ម ឲ្យបានឆាប់រហ័ស ទៅតាមតម្រូវការរបស់សាធារណជន ដែលចំណាយទុនសរុប ១៧ លានដុល្លារ។

លោកឧកញ៉ា សៀ ឫទ្ធី និងតំណាងខាងក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា លោក អោក បូរ៉ា នៅសណ្ឋាគារ ទ្បឺរ៉ូយាល់ បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងរវាង តំណាងខាងក្រុមហ៊ុន KERRY World Bridge Express ។

លោកឧកញ៉ា សៀ ឫទ្ធី បានថ្លែងថា ក្រុមហ៊ុនសេវាដឹកជញ្ជូនទំនិញ KERRY ដែលបានចុះអនុស្សារណៈនេះ គឺធ្វើទ្បើងក្នុងគោលបំណង បំរើសេវាកម្មដឹកជញ្ជូនបញ្ញើ ជូនសាធារណៈជន និងបង្កើនសមត្ថភាពគ្នាទៅវិញ ទៅមក ដោយខាងក្រុមហ៊ុន និងខាងក្រសួង ទទួលបាននូវផលប្រយោជន៍រៀងៗខ្លួនក្នុងការសហការនេះ។ លោកឧកញ៉ាបន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននិងក្រសួង មានការសហការគ្នាយ៉ាងល្អ ក្នុងការ បំរើសេវាកម្ម ជូនដល់អតិថិជន ក្នុងការចែកចាយ ឬការទទួលបញ្ញើពីអតិថិជន ឲ្យមានសក្តានុពល ភាពជឿជាក់ និងទទួលបានសេវាកម្មឆាប់រហ័ស ដែលនេះជាយុទ្ធសាស្ដ្រ ឈ្នះ ឈ្នះ ទាំងអស់គ្នា»។ លោកបន្ថែមថា ប្រជាជនកម្ពុជា គឺតែងតែផ្ញើទំនិញ ពីកន្លែងមួយទៅកន្លែង ដោយតាក់ស៊ី ដែលមិនមានការធានាការខូចខាត ឬបាត់បង់នោះឡើយ ហើយវាស្ថិតនៅឆ្ងាយ ពីផ្ទះរបស់ខ្លួន ដោយដឹកជញ្ជូនមកឲ្យរថយន្ដឈ្នួល ឬតាក់ស៊ី ឲ្យដឹកបន្ដទៅខេត្ដទៀត ដែលធ្វើឲ្យខាតពេលវេលាច្រើន។ តែចំពោះសេវាកម្ម របស់ក្រុមហ៊ុន KERRY World Bridge Expressនេះ គឺធានាបាននូវហានិភ័យទាំងនោះ ព្រមទាំងកាត់បន្ថយនូវពេលវេលា របស់អតិថិជនថែម ទៀត ដោយក្រុមហ៊ុននឹងបង្កើតកន្លែងបញ្ញើផ្សេងៗ ដែលនៅជិតផ្ទះរបស់អតិថិជនផ្ទាល់តែម្ដង នឹងទៅយក ទំនិញ ដល់ផ្ទះអតិថិជន និងដឹកជញ្ជូនដល់ទីកន្លែងរបស់អតិថិជន ហើយអ្វីដែលពិសេស ជាងនេះទៅទៀត គឺសេវាកម្មដឹកជញ្ជូននេះ នឹងផ្សារភ្ជាប់ទៅនឹងការទិញទំនិញ តាមអ៊នទ្បាញរបស់ក្រុមហ៊ុនផងដែរ។

ជាមួយគ្នា លោក អោក បូរ៉ា បានលើកឡើងថា ប្រៃសណីយកម្ពុជា គឺគ្រប់ដណ្ដាប់នូវសេវាកម្មដឹកជញ្ជូន និងបញ្ញើទូទាំងប្រទេស ដែលមាននៅតាមស្រុក និងទីប្រជុំមួយចំនួនទៀត ក្នុងនោះដោយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ គឺយើងបានដាក់សម្ពោធ រថយន្ដដឹកអ្នកដំណើរ ដែលរត់គ្រប់២៥ ខេត្ដ-ក្រុង។ ទន្ទឹមនោះ នឹងការចែកចាយបញ្ញើនៅទូទាំងប្រទេស យើងមានដៃគូ ១៩២ប្រទេស ដែលចែកចាយនៅ ពាសពេញពិភពលោក ដែលគេហៅថា សេវាកម្មឆាប់រហ័ស គឺ EMS ហើយបានបង្កើតសេវា ផ្ទេរប្រាក់ឆាប់រហ័ស មួយទៀត ហើយ បានបង្កើត ធនាគារ ប្រៃសណីយ៍កម្ពុជាទៀតផង។ លោកបន្ដថា ជាងនេះទៅទៀត «ប្រៃសណីយកម្ពុជាជាប់លំដាប់លេខ១ ប្រចាំនៅកម្ពុជា ពិសេសទំនិញចេញទៅអន្តរជាតិ មានចំនួនប្រមាណជា ២តោន ក្នុងមួយថ្ងៃឯណោះ ដែលគ្រប់សេវាកម្មបញ្ញើនៅកម្ពុជានេះ មិនដូចនោះឡើយ ហើយពេលនេះ យើង បានសហការជាមួយក្រុមហ៊ុនយក្ស គឺ KERRY World Bridge Expressទៀតនោះ វាកាន់តែរីកចម្រើនមួយ កម្រិតថែមទៀត »។

គួរបញ្ជាក់ថា ការសហការរវាងក្រុមហ៊ុន KERRY World Bridge Express ជាមួយនិងប្រៃសណីយកម្ពុជានេះ មានរថយន្ដប្រមាណ ៤០គ្រឿង និងម៉ូតូប្រមាណជា ជាង១០០ទៀត ដែលសម្រាប់ដឹកជញ្ជូនទំនិញទៅ ២៥ខេត្តក្រុង។ ជាងនេះទៅខាងក្រុមហ៊ុន នឹងបន្ថែមនូវ រថយន្ដជាច្រើនគ្រឿងទៀត នៅថ្ងៃខាងមុខដ៏ខ្លីនេះ ដើម្បីពង្រឹងនិងពង្រីក សេវាកម្មដឹកជញ្ជូន និងបញ្ញើ ឲ្យកាន់រហ័សទាន់ចិត្ដ តម្លៃសមរម្យ ដល់សាធារណជន៕