ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ហៅ​កាត់​ថា AIIB បាន​ប្រកាស​តែងតាំង​មន្ត្រី​របស់​ខ្លួន នៅ​ក្នុង​កិច្ចប្រជុំ​ប្រតិបត្តិការ​រវាង​រដ្ឋមន្ត្រីក្រសួង​រតនាគារ​នៃ​អតីត​រដ្ឋាភិបាលចម្រុះ​ប្រទេស​អង់គ្លេស ។ ធនាគារ AIIB បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែមករា ដឹកនាំ​ដោយ​លោក Jin Liqun អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ។

លោក Danny Alexande ជា​អ្នក​ប្រជាធិបតេយ្យ​លេខ​២​នៃ​រតនាគារ​ជាតិ ប្រទេស​អង់គ្លេស ក្នុង​ចន្លោះ​ឆ្នាំ​២០១០-២០១៥ ប៉ុន្តែ​បាន​បាត់បង់​កៅអី​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​គណបក្ស​ជាតិ​ស្កុ​ត​មាន​អាសនៈ​៥៦ នៃ​អាសនៈ​សរុប​ចំនួន​៥៩​កៅអី ។ លោក​នឹង​ក្លាយជា​អគ្គនាយករង​មួយ​រូប​នៃ​អគ្គនាយក​រង​ទាំង​៥​រូប​នៃ​ធនាគារ AIIB ។

ប្រទេស​អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ធំ​បំផុត និង​ដំបូង​គេ​ក្នុង​ការ​ចូលរួម​ជាមួយ​ធនាគារ AIIB  ។ ទោះជា​យ៉ាងណា ចំពោះ​សហរដ្ឋអាមេរិក និង​ជប៉ុន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក បា​នប​ដិ​សេ​ដ​មិន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ AIIB ឡើយ ។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​បង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​នេះ ដែល​នឹង​ផ្តល់​នូវ​ការ​អភិវឌ្ឍ​ពហុភាគី ក៏​ដូច​ជា​ជួយ​លើក​ស្ទួយ​ស្តង់ដា​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Danny Alexande បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រទេស​អង់គ្លេស​បាន​ថែរក្សា​តំណែង​របស់​ខ្លួន ដោយ​មាន​អាសនៈ​១២​កៅអី​នៃ​ក្រុមប្រឹក្សា​ធនាគារ និង​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​មក​ពី​សហគមន៍​អឺ​រ៉ុ​ប​ដទៃ​ទៀត ។

ធនាគារ AIIB បង្ហាញ​ថា អគ្គនាយករង​ដទៃ​ទៀត​រួម​មាន បុគ្គលិក​ជាន់ខ្ពស់​មក​ពី​ធនាគារពិភពលោក​, មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​កូរ៉េ​ខាងត្បូង​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​, មន្ត្រី​ស៊ី​វិល​ដែល​ធ្វើការ​យូរ​ឆ្នាំ​មក​ពី​ប្រទេស​ឥណ្ឌា ព្រមទាំង​មក​ពី​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ ។

លោក Kyttack Hong អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​គ្រប់គ្រង​ហានិភ័យ ។ ចំណែក​លោក DJ Pandian ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ឥណ្ឌា​អស់​រយៈពេល​៣០​ឆ្នាំ និង​លោក Luky Eko Wuryanto ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​ជួរ​រដ្ឋាភិបាល​ឥណ្ឌា​ជាង​២​ទសវត្សរ៍​នោះ នឹង​ត្រូវ​តែងតាំង​ជា​ប្រធាន​មន្ត្រី​វិនិយោគ​ព្រម​គ្នា​តែ​ម្តង ។

គួរ​បញ្ជាក់​ដែរ​ថា ធនាគារ AIIB រំពឹង​ថា នឹង​អាច​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​២​ប៊ី​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ ៕