ព្រីម លីហ្សា ៖ ភាពហ៊ឺហារ ការប្រើប្រាស់ Brand របស់នាង មិនមានអ្នកណាឧបត្ថម្ភ ពីក្រោយខ្នងទេ

ភ្នំពេញៈ កញ្ញា ព្រីម លីហ្សា គឺជាតារាសម្តែងមួយរូប ដែលមានភាពលេចធ្លោ វ៉ាដាច់អ្នកសិល្បៈដទៃ ដោយជានិច្ចកាល តែងតែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យប្រើប្រាស់របស់ Brand ល្បីៗ ថ្លៃៗ ដែលអ្នកសិល្បៈល្បីឈ្មោះ ក្នុងស្រុកយើងខ្លះ ស្ទើរតែគ្មានភាពឡូយឆាយស្មើរនាងទេ ។ ដោយការបង្ហាញភាពហ៊ឺហារ របស់នាងនេះ ត្រូវបានមហាជនភាគច្រើនគិតថា ទ្រព្យលុយកាក់ដែលនាងចាយវាយ គឺបានមកពីការឧបត្ថម្ភ ពីប្រុសស្នេហ៍ ដែលជាអ្នកមានទ្រព្យស្តុក ចាំចេញលុយឲ្យ ។ ពាក់ព័ន្ធនិងការលើកឡើងនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខបកស្រាយថា ភាពហ៊ឺហាររបស់នាង គឺគ្មានអ្នកណាចាំជួយទំនុកបម្រុង ពីក្រោយខ្នងទេ លុយគ្រប់កាក់ គឺកើតចេញពីញើសឈាមនាងផ្ទាល់ ។

តារាសម្តែង ដែលមានឈ្មោះបោះសំឡេងគួសម ក្នុងសង្គមសិល្បៈ កញ្ញា ព្រីម លីហ្សា គឺជាតារាសម្តែងមួយរូប ដែលមានភាពលេចធ្លោខ្លាំង ទៅលើការប្រើប្រាស់សម្ភារៈនិយម តម្លៃថ្លៃៗ ម៉ាក Brand ល្បីៗ ដោយសំលៀកបំពាក់ និងរបស់របរប្រើប្រាស់ របស់នាងនីមួយៗ គឺមានតម្លៃរាប់ពាន់ដុល្លារ ដែលតម្លៃសម្ភារៈ ប្រើប្រាស់របស់នាង គឺមានតម្លៃខ្ពស់ជាងសម្ភារៈ របស់តារាល្បីឈ្មោះ ក្នុងស្រុកយើងមួយចំនួនទៀតផង។ ដោយការបង្ហាញសម្ភារៈនិយមតម្លៃថ្លៃនេះ ត្រូវបានមហាជនខ្លះលើកឡើងថា ការចំណាយ និងចំណូលរបស់នាង ដែលរកបានពីពិភពសិល្បៈ គឺមានគំលាតខុសគ្នាឆ្ងាយណាស់ មិនអាចឲ្យនាងរស់នៅ លើគំនរមាសប្រាក់ចាយ ខ្ជះខ្ជាយបែបនេះទេ ។

បើតាមមតិមហាជនខ្លះ លើកឡើងថាការបង្ហាញ ភាពហ៊ឺហារស៊ីវិល័យរបស់ តារាសម្តែងកូនកាត់៣សាសន៍រូបនេះ មានលុយចាយមិនខ្វះ ដោយសារតែនាងមាន ការចាំជួយទំនុកបម្រុង ពីបុរសកំពូលស្នេហ៍ ដែលជាអ្នកមានទ្រព្យចាំចេញលុយឲ្យនាង ហើយបុរសរូបនេះ ឧបត្ថម្ភទិញគ្រប់យ៉ាង ឲ្យនាងតាមដែលនាង ស្រលាញ់ចង់បានតម្រូវចិត្តនាងមិនឲ្យទាស់ចិត្តទេ ។

ជុំវិញមន្ទិលសង្ស័យខាងលើនេះ ត្រូវបានតារាសម្តែង កញ្ញា ព្រីម លីហ្សា ចេញមុខបកស្រាយ ការពិតតាមរយៈកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍ PNNថា « ភាពហ៊ឺហារ ស៊ីវិល័យ ការប្រើប្រាស់របស់ថ្លៃនោះ គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ស្រលាញ់និងចង់ប្រើប្រាស់របស់ Brand ទាំងអស់នោះ ហើយឆ្លៀតក្នុងពេលនេះ ខ្ញុំក៏ចង់ប្រាប់ថា របស់ប្រើប្រាស់ដែលខ្ញុំប្រើទាំងអស់ គឺបានមកពីញើសឈាមរបស់ខ្ញុំ ព្រោះថាខ្ញុំមានការងារធ្វើ នៅបរទេស ដោយនាងជាអ្នកបង្ហាញម៉ូដ ឈុតអាវក្នុងហើយអាចរកចំណូល ក្នុងមួយដងៗរាប់ពាន់ដុល្លារ ហើយលើសពីនេះនាងក៏មានការចុះកុងត្រា ជាមួយក្រុមហ៊ុនបរទេស ធ្វើការបន្តបន្ទាប់ ទើបនាងអាចរកចំណូលបានច្រើន និងមានលទ្ធភាពប្រើរបស់ថ្លៃៗបែបនេះ » ៕