ដេននី ព្រមានប្តឹងអ្នករិះគន់នាង ស្លៀកពាក់សិចស៊ីក្នុង Facebook

ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែងស្រីសិចស៊ី កញ្ញា ដេននី បានទទួលរងការរិះគន់យ៉ាង ចាស់ ដៃ ពីសំណាក់ទស្សនិកជន និងអ្នកលេង Facebook ដោយថ្មីៗនេះ នាងត្រូវបានក្មេងស្រីម្នាក់ ដែលមានឈ្មោះថា Ly Chan Vatey បានធ្វើការរិះគន់នាងយ៉ាងចាស់ដៃ ទៅលើការបញ្ចេញភាពសិចស៊ី មិនសំចៃដៃ។ ក្រោយពីម្ចាស់ សាម៉ីខ្លួន នាង ដេននី បានឃើញសាររិះគន់នេះភ្លាម នាងក៏បានប្រញាប់ប្រញាល់ ចេញមុខតបត និងធ្វើការព្រមាន ចាត់វិធានការ ទៅតាមផ្លូវច្បាប់ថែមទៀតផង ។

តាមរយៈសារដែលម្ចាស់ Account Facebook មានឈ្មោះថា Ly Chan Vatey បានសរសេរសារបង្ហោះជាសាធារណៈ ដោយរិះគន់ទៅលើនាង មិនសំចៃដៃថា « ប្រទេសណាដែល អ្នកស្រាតជាសាធារណៈគ្មានទោស? ទោះ ជាប្រទេសមានឧស្សាហកម្មសិច ក៏មានទោសដែរ គ្រាន់តែនិយមន័យស្រាត មានន័យខុសគ្នា នៅអឺរ៉ុបទាល់តែគ្មានអ្វីសោះជាប់នឹងខ្លួន ទើបហៅថា «ស្រាត» ព្រោះគេមានប្រពៃណី លំហែឆ្នេរសមុទ្រ នៅឯអាស៊ីខ្លះភាពសិចស៊ីជ្រុលឬបិទ តែប្រដាប់ភេទគេហៅថា«ស្រាត» ហើយចូរចង់ចាំថា «ស្រាត» សាធារណៈគឺខុសច្បាប់ Facebook ក៏មានច្បាប់ហាមរូបភាព ខ្លះដែរ »។

នៅក្នុងសាររបស់នាង បានសរសេររិះគន់ទៀតថា « ប្រទេសជាច្រើន ហាមក្មេងក្រោមអាយុ ១៨ឆ្នាំមើល រូបភាពអាស ឬកុនសិច តែស្រ្តីខ្លះបង្ហោះ រូបអាសខ្លួនឯងដោយមិនគិតថា ក្នុង Facebook ចម្រុះ គ្រប់វ័យរួមទាំងវ័យក្រោម១៨ ។ ដោយសារការគោរពសិទ្ធិ សេរីភាព ប្រទេសខ្លះមានច្បាប់ឲ្យស្រាត តែស្ថិតក្នុងតំបន់ដាច់ ដោយឡែកពីទីសាធារណៈ។ កុំយកលេសសម័យនេះ សម័យនោះ ហើយក៏មិនអាចបន្ទោសនាងទាំងស្រុងបានដែរ វាជាផ្នែក១នៃកង្វះការអបរំ ច្បាប់ធូរលុងនិង ក្រសួងពាក់ព័ន្ធស៊ីប្រាក់ខែ អត់ប្រយោជន៍។ ស្រាតក្នុងបន្ទប់ក្នុងក្លឹបច្បាប់ អនុញ្ញាត ឈុតហែលទឹកជាលក្ខណៈឯកជន ឬស្រាតក្នុងទឹក មិនផ្សាយជាសាធារណៈ គឺជាសិទ្ធិសេរីភាពបុគ្គល។ សុំទោសបើប៉ះពាល់នរណាម្នាក់ ព្រោះខ្ញុំចង់សង្រ្គោះវប្បធម៌ខ្មែរ គ្មានចេតនាបន្តុសបង្អាប់ទេ។ ក្រសួងគិតយ៉ាងណា?» និងមានសាររិះគន់ជាច្រើនទៀត ។

ក្រោយពីម្ចាស់សាម៉ីខ្លួន កញ្ញា ដេននី បានឃើញសាររិះគន់ ដោយភ្ជាប់មកជាមួយ រូបថតសិចស៊ីរបស់នាងរួច មិនទាន់បានប៉ុន្មានផង នាងក៏បានប្រញាប់ប្រញាល់ ចេញមុខតបត និងការរិះគន់នោះ ដោយនាងបង្ហោះទាំងសារនិងឃ្លីបវីដេអូថា « Ly Chan Vatey អើយជិតបានជួបរឿងល្អមើលហើយ...មិនថានាងមានខ្នងជាអ្នកណាទេ បើមិនទាន់ដឹងច្បាស់ ពីច្បាប់នៃការយករូបគេទៅ បរិហាកេរ្តិ៍ និងយកទៅ post បន្តដោយគ្មានកាអនុញ្ញាតពីម្ចាស់រូប តើមានទោសអ្វីខ្លះតិចទៀតដឹងហើយ...ហើយក៏គ្រាន់តែចង់ប្រាប់ថា បើគេហ៊ានលូកដៃរឿងហ្នឹងធានាថា ងើបមុខមិនរួចជាក់ជាមិនខាន នាងសត្វមមាច កុំមកចង់ប្រលែងលេងនឹងភ្លើង ដូចជាយើងនាងអែងស្គាល់ យើងតិចពេកហើយយើង នឹងបង្រៀននាងអោយស្គាល់ពីច្បាប់..! » ។

ពាក់ព័ន្ធទៅនិងភាពចម្រូងចម្រាស ដ៏ក្តៅគគុករវាង តារាសម្តែងសិចស៊ី កញ្ញា ដេននី និងម្ចាស់ Account Facebook មានឈ្មោះថា Ly Chan Vatey គេសង្កេតឃើញថា ពួកគេបានបន្តឆ្លើយឆ្លងគ្នា ទៅវិញទៅមក មិនដាច់នោះទេ ហេតុដូច្នេះហើយចង់ដឹងថា រឿងរ៉ាវបន្តទៅជាយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា ៕