ហេតុផល​គួរ​ទិញ​រថយន្ត​ថ្មី​ចោល​រថយន្ត​ជជុះ​


ហេតុផល​គួរ​ទិញ​រថយន្ត​ថ្មី​ចោល​រថយន្ត​ជជុះ​

មាន​ការ​គិតគូរ​ច្រើន​នៅ​ពេល​ពលរដ្ឋ​មួយ​ចំនួន​សម្រេច​ចិត្ត​ទិញ​រថយន្ត​ប្រើប្រាស់។ នៅ​លើ​ទីផ្សារ​មាន​រថយន្ត​ចម្រុះ​ទាំង​ស៊េរី​ថ្មី​ដែល​នាំ​ចូល​ពី​ក្រុមហ៊ុន​និង​រថយន្ត​មួយ​ទឹក​ដែល​ដាក់​លក់​ព្រោងព្រាត​តាម​ដង​ផ្លូវ។

 

ហេតុផល​គួរ​ទិញ​រថយន្ត​ថ្មី​ចោល​រថយន្ត​ជជុះ​

 

យ៉ាង​ណា​អ្នក​ជំនាញ​លើ​វិស័យ​រថយន្ត​បាន​ផ្តល់​ការ​ណែនាំ​ជំរុញ​ពលរដ្ឋ​គួរ​ពិចារណា​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់ ជម្រុះ​ចោល​គំនិត​ការ​ប្រើប្រាស់​រថយន្ត​ជជុះ។

 

សួន ពិនិត្យ​អ្នក​បច្ចេកទេស​ដែល​ធ្លាប់​ធ្វើការ​លើ​វិស័យ​រថយន្ត​ជា​ច្រើន​ឆ្នាំ​និង​ក៏​ជា​ម្ចាស់​យានដ្ឋាន​មួយ​នៅ​ម្តុំ​តាខ្មៅ​បាន​ប្រាប់​ពី​ហេតុផល​ដែល​ពលរដ្ឋ​គួរ​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់។

 

@ ទំនុក​ចិត្ត

 

ទំនុក​ចិត្ត​ជា​រឿង​សំខាន់​ណាស់​ពីព្រោះ​ការ​ជ្រើសរើស​រថយន្ត​ថ្មី​អតិថិជន​នឹង​មិន​បារម្ភ​ខ្លាច​ទិញ​ប៉ះ​រថយន្ត​មាន​ប្រវត្តិ​មិន​ល្អ ឬ​មាន​ការ​លួច​កែច្នៃ​ខុស​បច្ចេកទេស​ដើម​ចេញ​ពី​រោងចក្រ​នាំ​ឲ្យ​ឈឺ​ក្បាល​។

 

@ការ​ធានា​ការ​ប្រើប្រាស់

 

អតិថិជន​នឹង​ទទួល​បាន​ការ​ធានា​ពី​ក្រុមហ៊ុន​លើ​ការ​ប្រើប្រាស់​ក៏​ដូចជា​ការ​ផ្តល់​សេវា​ថែ​ទាំ​ជួសជុល ដែល​ជា​ការ​កក់ក្តៅ​យ៉ាង​ប្រសើរ​សម្រាប់​ការ​ប្រើប្រាស់​។

 

@ការ​សន្សំ​សំចៃ

 

រថយន្ត​ដែល​ផលិត​ថ្មី​ប្រាកដ​ជា​មាន​ភាព​រឹងមាំ​ទាំង​គុណភាព​និង​បច្ចេកទេស ខុស​ពី​រថយន្ត​ជជុះ​ដែល​ផលិត​ប្រើប្រាស់​យូរ​ឆ្នាំ​កង្វល់​ធំ​បំផុត​គឺ​បន្ទុក​លើ​ការ​ជួសជុល​ថែទាំ​ជា​ប្រចាំ ដែល​ពេល​ខ្លះ​ត្រូវ​ផុង​ខ្លួន​ចំណាយ​លើស​ថ្លៃ​រថយន្ត​ទៅ​ទៀត។

 

@បច្ចេកវិទ្យា​ថ្មីៗ

 

រថយន្ត​ថ្មី​តែងតែ​នាំ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ទំនើប ដើម្បី​អតិថិជន​ទទួល​បាន​ផាសុកភាព​និង​សុវត្ថិភាព​សម្រាប់​ជិះ​ធ្វើ​ដំណើរ។

 

@ ឧត្ដមភាព​ក្នុង​សង្គម

 

ជា​ការ​ពិត​ណាស់ ពលរដ្ឋ​ដែល​ខំ​ចំណាយ​លុយ​ទិញ​រថយន្ត​ប្រើប្រាស់​គឺ​ដើម្បី​មុខមាត់​នេះ​ហើយ។ បើ​យើង​ប្រើ​រថយន្ត​ថ្មី​ប្រាកដ​ជា​បង្ហាញ​កិត្តិយស​និង​ឋានៈ​មុខមាត់​នៅ​ក្នុង​សង្គម​ល្អ​ប្រសើរ​ជា​មិន​ខាន។

 

បន្ត​អាន៖ រថយន្ត​​មួយ​អាច​​ប្រើប្រាស់​បាន​ប៉ុន្មាន​ឆ្នាំ?

បន្ត​អាន៖ ហាង​ឆេង​រថយន្ត​ថ្មីៗ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា