សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

Doliprane TVC

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ជា​សមិទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​បណ្តា​ប្រទេស​តំបន់​ទន្លេមេគង្គ​រួមមាន​រដ្ឋាភិបាល​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង ឡាវ ។ សារមន្ទីរ​មាន​ទីតាំងនៅ​ផ្លូវ ៦០ ម៉ែត្រ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប បានចាប់ផ្តើម​បើក​ឲ្យ​ដំណើរ​ការលក់​សំបុត្រ ចូល​ទស្សនា​ដល់​ភ្ញៀវ​ជាតិ និង អន្តរជាតិ ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៦ តទៅ ។

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

តម្លៃ​សំបុត្រ​សម្រាប់​ទស្សនា សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ម្នាក់​គឺ ១០០០ រៀល ចំណែក​សំបុត្រ​ទស្សនា​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ម្នាក់ មានតម្លៃ ៣ ដុល្លារ និង លើកលែង​ចំពោះ​កុមារ​អាយុ ក្រោម ១២ ឆ្នាំ ។ ចំណែក​ពេលវេលា​សម្រាប់​ចូល​ទស្សនា​វិញ គឺ​បើក​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨:៣០ នាទី ព្រឹក​ដល់ ម៉ោង ៤:០០ នាទី ល្ងាច លើកលែង​ថ្ងៃ​អង្គារ និង ថ្ងៃបុណ្យ ជាតិ​សំខាន់ៗ ។​ ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​មាន​បន្ទប់​ពិព័រណ៍​ចំនួន ៤ ធំៗ​សម្រាប់​តាំង​បង្ហាញ​​ជូន​ទស្សនា គឺ បន្ទប់​ពិព័រណ៍​ព័ត៌មាន ដែលមាន​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ទន្លេមេគង្គ ទន្លេ​គង្គា ទំនាក់ទំនង​វប្បធម៌ អារ្យធម៌ និង ពាណិជ្ជកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​នៃ ទន្លេ​ទាំង ពីរ ។​ល​។ បន្ទប់​ពិព័រណ៍​ទី ២ គឺ​ពិព័រណ៍​វត្ថុធាតុដើម និង ដំណើរ​ការផលិត ដែល​បង្ហាញ​អំពី​វត្ថុធាតុដើម​សំខាន់ៗ ឧបករណ៍​ផ្សេងៗ​សម្រាប់​ផលិត​ជា​វាយ​ន​ភណ្ឌ​ដូចជា​ ​កប្បាស គ រោមសត្វ សម្បុក​ដង្កូវនាង រុក្ខជាតិ​ផ្សំ​បង្កើត​ពណ៌​សម្រាប់​ជ្រលក់ កី​តម្បាញ​ ​ផ្សេងៗ ក៏ដូចជា​ការតាំង​បង្ហាញ​អំពី​ដំណើរការ​នៃ​ការផលិត​អម្បោះ​ពី​កប្បាស ការ​ជ្រលក់​ពណ៌ ការ​ត្បាញ​ជាដើម ។​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

​ក្នុង​បន្ទប់​ពិព័រណ៍​ទី​៣ គឺ​បន្ទប់​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ បន្ទប់​ពិព័រណ៍​នេះ មាន​ដាក់តាំង​បង្ហាញ​អំពី​សម្លៀកបំពាក់​បែប​ប្រពៃណី​នៃ​ប្រទេស​នីមួយៗ រួមមាន​សម្លៀកបំពាក់​ប្រើប្រាស់​ប្រចាំថ្ងៃ សម្លៀកបំពាក់​សម្រាប់​ពិធីបុណ្យ​ប្រពៃណីជាតិ និង វាយ​ន​ភណ្ឌ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​សាសនា​ជាដើម ។ បន្ទប់​ពិព័រណ៍​ទី ៤ គឺជា​បន្ទប់​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ បន្ទប់​ពិព័រណ៍​នេះ​ ​ដាក់តាំង​សម្លៀកបំពាក់ មាន​លក្ខណៈ​តុបតែង បែប​ទាន់សម័យ ដោយ​ប្រើប្រាស់ កែច្នៃ​ប្រភេទ​វាយ​ន​ភណ្ឌ​ផលិត​តាមបែប​ប្រពៃណី ។​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

កញ្ញា ឯម ស្រី​ពៅ នាយិកា​រង​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​លើក​​ឡើង​ថា សារមន្ទីរ​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់​លើ​ផ្ទៃដី​ទំហំ ១ ហិកតា កាល​​ពី​ខែតុលា ឆ្នាំ​២០១០ ហើយ​ការងារ​សាងសង់​អាគារ បានបញ្ចប់​នៅ​ខែធ្នូ ឆ្នាំ ២០១១ ។​ ​កញ្ញា​បាន​បន្តថា សារមន្ទីរ​ដាក់​បង្ហាញ​នូវ​វាយ​ន​ភណ្ឌ​ប្រពៃណី​វត្ថុធាតុដើម​ឧបករណ៍ ​សម្រាប់​ដំណើការ​ផលិត​វាយ​ន​ភណ្ឌ របស់​បណ្តា​ប្រទេស​ជាប់​នឹង​ដង​ទន្លេមេគង្គ​ទាំង​​ប្រាំ​រួមមាន​ប្រទេស កម្ពុជា ឡាវ វៀតណាម ថៃ មី​យ៉ាន់​ម៉ា​ជាមួយនឹង​ប្រទេស​ឥណ្ឌា​ ដែលមាន​ទន្លេ​គង្គា ។

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​

សារៈសំខាន់​នៃ​សារមន្ទីរ​នេះ ធ្វើឱ្យ​អ្នក​ចូល​ទស្សនា បាន​យល់ដឹង​អំពី​ទំនាក់ទំនង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌​បណ្តា​ប្រទេស​ដែល​នៅតាម​ដង​ទន្លេ​ទាំងពីរ​គឺ ទន្លេមេគង្គ និង ទន្លេ​គង្គា​តាមរយៈ​វិស័យ​វាយ​ន​ភណ្ឌ ។​ ​កញ្ញា​ស្រី​ពៅ ក៏បាន​អំពាវនាវ​ដល់​សាធារណជន យុវជន​ខ្មែរ សូម​អញ្ជើញ​មក​ទស្សនា​​សារមន្ទីរ​នេះ ដើម្បី​យល់ដឹង​បន្ថែម​អំពី​ទំនាក់ទំនង​វប្បធម៌​រវាង​ទន្លេមេគង្គ និង ទន្លេ​គង្គា ព្រមទាំង​បង្កើន​ចំណេះដឹង​នានា ដើម្បី​រួមចំណែក​ថែរក្សា​វប្បធម៌ អារ្យធម៌​របស់​ជាតិ ៕ សុថា​ត់​