មន្ទីរពេទ្យ​រុស្ស៊ី​ប្រកាស​ពិនិត្យ​និង​ព្យាបាល​ជំងឺ​បាត​ភ្នែក​ជូន​ពលរដ្ឋ​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​មន្ទីរពេទ្យ​រុស្សី ប្រកាស​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​បាត​ភ្នែក ជូន​ពលរដ្ឋ​ទូទៅ ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ១៩ កុម្ភៈ​នេះ។

សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ចុះ​ថ្ងៃ​ទី​១០ កុម្ភៈ ឲ្យ​ដឹង​ថា ការ​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​បាត​ភ្នែក ជូន​ពលរដ្ឋ​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ​នេះ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ពលរដ្ឋ។

សេចក្ដី​ជូន​ដំណឹង​នេះ​ដដែល សង្ឃឹម​​ថា មន្ត្រី​រាជការ និង​ពលរដ្ឋ​ទាំងអស់ ជ្រាប​ជា​ដំណឹង និង​ចូលរួម​សហការ​ដើម្បី​ជួយ​ផ្សព្វផ្សាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  • មន្ទីរពេទ្យ​រុស្ស៊ី​ប្រកាស​ពិនិត្យ​និង​ព្យាបាល​ជំងឺ​បាត​ភ្នែក​ជូន​ពលរដ្ឋ​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:ក្នុងស្រុក