អគ្គិសនី​កម្ពុជា ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅតាម​តំបន់​ភ្លើង​មួយចំនួន រយៈពេល​៤​ថ្ងៃ​

ភ្នំពេញ: ​ដើម្បី​អនុវត្ត​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ព​ង្រើ​ក​ផ្លូវ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ ផ្គត់ផ្គង់​អគ្គិសនី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៤ ខែកុម្ភៈ នៅតាម​តំបន់​ភ្លើង​មួយចំនួន​ទៅតាម​ពេលវេលា និង​កន្លែង​ដូចខាងក្រោម​៖

១. ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១៦:០០ និង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖
(១) តំបន់​ភ្លើង​លេខ P226, P595, P1280 ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ​។
(២) តំ​ភ្លើ ង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

២. ថ្ងៃ​សុក្រ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១៦:០០ និង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖
(១) តំបន់​ភ្លើង​លេខ P226, P595, P1280 ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ​។​
(២) តំបន់​ភ្លើង​លេខ P1334, P1343, ស្ថិតនៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
(៣) តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ទំនប់ ភូមិ​ពោងពាយ ភូមិ​បា​យ៉ាប ភូមិ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

៣. ថ្ងៃ​សៅរ៍​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១៦:០០ និង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖
(១) តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ល្ង ភូមិ​ស្រែ​ជំរៅ ភូមិ​ព្រៃ​ស្ពឺ ភូមិ​ដំណាក់​ត្រ​យឹ​ង ភូមិ​ព្រៃ​ក​បុ​ត ភូមិ​ព្រៃ​សណ្ដែក ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ​។​
(២) តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​។​
(៣) តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​តំបន់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ផ្សា​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​

៤. ថ្ងៃអាទិត្យ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១៦:០០ និង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖
(១) តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ក្នុងភូមិ​ឃ្មួញ ភូមិ​អន្លូង​ក្ងាន ភូមិ​សំរោង ក​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ
(២) តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​។​
(៣) តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​តំបន់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ផ្សា​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ទែន ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​

​អាស្រ័យហេតុនេះ សូម​សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័​ត៍​មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ដោយ​អនុគ្រោះ​៕​

អគ្គិសនី​កម្ពុជា ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅតាម​តំបន់​ភ្លើង​មួយចំនួន រយៈពេល​៤​ថ្ងៃ​

អគ្គិសនី​កម្ពុជា ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅតាម​តំបន់​ភ្លើង​មួយចំនួន រយៈពេល​៤​ថ្ងៃ​