អាង​អ្នកធំ​និង​អ្នកមាន​:​អ្នកបើកបរ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​បើក​បុក​រថយន្ត​លុច​ស៊ី​ស​

បន្ទាយមានជ័យ: សាធារណ​:​ជន​និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​បាន​ស្រោច​ការរិះគន់​លើ​អ្នកបើកបរ​រថយន្ត​ធំ​យី​ឌុប​១​គ្រឿង​ដឹក​អង្កាម​សោះ តែ​អាង​អ្ន​ជា​អ្នកមាន​និង​អាងខ្នង​បង្អែក​អ្នកធំ បា​ម​បើក​បុក​រថយន្ត​តូយ៉ូតា​ឡិច​ស៊ី​ស​៣៣០ មួយគ្រឿង ហើយ​បញ្ចេញ​ច​រឹក​ពាល ក្រអឺតក្រអោង បង្ក​ប៉ះពាល់​សតិអារម្មណ៍​យ៉ាងខ្លាំង​ដល់​សង្គម​។​

នោះ​ជា​បាតុភាព​លេចចេញ​ពី​គ្រោះថ្នាក់​ចរាចរ​ណ៍ន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅត្រង់ចំណុច​ហាង​សាំង​ស៊ូ​គី​មិច​ស្ថិត​ក្នុងភូមិ​១​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​សន គីម​សួ​គ៍ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​:​អ្នករងគ្រោះ​មានឈ្មោះ​ភួង វណ្ណា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅក្នុង​ក្រុងភ្នំពេញ​បើករថយន្ត​តូយ៉ូតា​ឡិច​ស៊ី​ស​៣៣០ ព៌​ណ​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ​២V៥៣៨២​។​

មុនពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​នោះបាន​ដឹក​ក្រុមគ្រួសារ​ពេញ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ​។​លុះ​ជិះ​មកដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ​ក៏​ចូល​ចាក់​សាំង​នៅ​កា​រាស​ស៊ូ​គី​ម៉ិច តែ​ពេល​បើករថយន្ត​ចេញ​ក៏ត្រូវ​រថយន្ត​យី​ឌុប​ព៌​ណ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C៨៧២៩ ដែល​ដឹក​អង្កាម​បើក​បុក​ចំ​ផ្នែក​ខាងមុខ​បង្ក​ខូចខាត​ដំណំ​ដែរ​។​

អ្នកបើករថយន្ត​នោះ​មានឈ្មោះ ដៀប សាន់ អាយុ​៤០​ឆ្នាំ រស់នៅក្នុង​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

ក្រោយពី​បុក​រថយន្ត​គេ អ្នកបើករថយន្ត​ធំ​នោះបាន​ដើរទៅ​ស៊ី​គុយទាវ​ធ្វើ​ព្រងើយ​និង​បញ្ចេញ​ឬ​ក​ពារ​ច​រឹក​ឈ្លើយ អាង​ខ្លួន​ជា​អ្នកមាន​និង​អាង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​ហាក់​មិន​ទទួលស្គាល់​កំហុស​ហើយ​មិន​ចង់​ទោរទន់​ដោះស្រាយ​អំពី រឿង​ខ្លួន​បើកឡាន​បុក​ឡាន​គេ​នោះឡើយ​។​

ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​អនុញ្ញាតិ​អោយ​ភាគី​បង្ក​និង​ភាគី​រងគ្រោះ​សម្រួល​សំណង​គ្នា​ព្រោះ​ខូចខាត​តិច​ដែរ​។​

តែ​ប៉ូលីស​និង​សាធារណ​:​ជន​បាន​ស្តីបន្ទោស និង​សុំអោយ​អ្នកបើកបរ​រថយន្ត​ធំ​កែប្រែ​ច​រឹក​ឬ​ក​ពារ​ក្រអឺតក្រអោង ដែល​គ្មាន​សីល​ធ​ម៍ សុ​ជី​វធ​ម៍​នោះ​ចេញ​ព្រោះ​វា​ជា​គំរូ​អាក្រក់​ដល់​ខ្មែរ​ទាំងឡាយ​។ ម្យ៉ាងទៀត រថយន្ត​ធំ​នោះ ក៏មាន​កំហុស​បច្ចេកទេស​ផងដែរ​៕

អាង​អ្នកធំ​និង​អ្នកមាន​:​អ្នកបើកបរ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​បើក​បុក​រថយន្ត​លុច​ស៊ី​ស​

អាង​អ្នកធំ​និង​អ្នកមាន​:​អ្នកបើកបរ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​បើក​បុក​រថយន្ត​លុច​ស៊ី​ស​