Jun Ji Hyun សម្រាល​កូន​ប្រុស​ដំបូង​បាន​សម្រេច​នៅ​អាយុ ៣៥​ឆ្នាំ

Jun Ji Hyun សម្រាល​កូន​ប្រុស​ដំបូង​បាន​សម្រេច​នៅ​អាយុ ៣៥​ឆ្នាំ

ព្រឹក​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​របស់​កូរ៉េ Jun Ji Hyun បាន​ឆ្លង​ទន្លេ​កូន​ប្រុស​​ដំបូង​ដោយ​ជោគជ័យ ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​បាន​រយៈ​ពេល ៤ ឆ្នាំ។

 

Jun Ji Hyun សម្រាល​កូន​ប្រុស​ដំបូង​បាន​សម្រេច​នៅ​អាយុ ៣៥​ឆ្នាំ

 

បណ្ដាញ​ព័ត៌មាន Joseon Ilbo របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា កាល​ពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ​​មុន​នេះ តួឯក​​រឿង “My Love From The Star” បាន​សម្រាល​កូន​ប្រុស​ដំបូង​របស់​ខ្លួន​ហើយ។

 

ព័ត៌មាន​ដែល​តារា​កើត​ឆ្នាំ ១៩៨១ មាន​ផ្ទៃពោះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្រោយ​ពេល​ភាពយន្ត “Assassination” របស់​នាង​ត្រូវ​បាន​ចាក់​ផ្សាយ​កាល​ពី​ខែ​កក្កដា។ Jun Ji Hyun និង​ស្វាមី​របស់​ខ្លួន​លោក Choi Joon Hyuk បាន​រៀបការ​នឹង​គ្នា​កាល​ពី​ឆ្នាំ ២០១២។ ស្វាមី​របស់​តារា​ស្រី​រូប​នេះ​គឺ​ជា​ចៅ​ប្រុស​របស់​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​កូរ៉េ​បុរាណ​ដ៏​ល្បី​ឈ្មោះ Lee Young Hee និង​សព្វ​ថ្ងៃ​កំពុង​តែ​ធ្វើ​ការ​ឲ្យ​ធនាគារ​អាមេរិក​នៅ​ទីក្រុង​សេអ៊ូល៕

 

Jun Ji Hyun សម្រាល​កូន​ប្រុស​ដំបូង​បាន​សម្រេច​នៅ​អាយុ ៣៥​ឆ្នាំ

 

ចុចអាន៖នៅ​ចាំ​ក្មេង​ប្រុស​ដើរ​តួ គីម តាក់​គូ ពី​ក្មេង​បាន​ទេ?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreatimes