​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

​​​​​បងប្អូន​​ស្រី​​ជា​កូន​ភ្លោះ​នឹង​គ្នា​ ​រស់នៅ​រដ្ឋ​ញ៉ូជឺស៊ី សហរដ្ឋ​អាមេរិក ​បាន​សម្រាល​កូន​​​​ក្នុង​មន្ទីរពេទ្យ​តែមួយ​​ និង​​រយៈ​ពេល​គម្លាត​ពី​គ្នា​ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

 

​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

អ្នក​ស្រី ​Stephanie Edginton និង Nicole Montgomery បាន​ស្វាគមន៍​​កូន​ស្រី​របស់​ពួកគេ​​​​​ ឈ្មោះ Cora និង Louisa ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ៨កុម្ភៈ​ កន្លង​ទៅ​ ​នៅ​មន្ទីរពេទ្យ Viruta Hospital ​ទីក្រុង Voorhees រដ្ឋ​ញ៉ូជឺស៊ី។ ពួកគេ​ទាំង​ពីរ​ប្រាប់​ថា ​កូនស្រី​​​នេះ​កើត​​នៅ​ចន្លោះ​ពី​គ្នា​ត្រឹម​តែ​ ៦​នាទីប៉ុណ្ណោះ។

 

​អ្នក​ស្រី Stephanie Edginton ​ដែល​​​សម្រាល​បាន​កូន​​ឈ្មោះ Cora ​បាន​គ្រប់​ខែ​នៅ​ថ្ងៃ​ទី ៥កុម្ភៈ ​ប៉ុន្តែ​​ដល់​ថ្ងៃ​​កើត​ ​គាត់​មិន​បាន​ឈឺ​ពោះ​សម្រាល​ឡើយ ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​​​ណាត់​ជួប​គ្រូពេទ្យ​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី ៨​កុម្ភៈ​​វិញ​។ ​​ពេល​ធ្វើ​ដំណើរ​ទៅ​ជួប​​គ្រូពេទ្យ​ តាម​ពាក់កណ្ដាល​ផ្លូវ​ ​គ្រួសារ​គាត់​​​បាន​ទូរសព្ទ ​ប្រាប់​​ថា ​Nicole ​​​ក៏​កំពុង​​ឈឺ​ពោះ​ឆ្លង​ទន្លេ​​ ​និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខាង​លើ​ដូច​គ្នា​ដែរ។

 

​ពេល​ពួកគេ​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម ​មិន​ទាន់​រង់​ចាំ​បាន​​​ប៉ុន្មាន​នាទី​ផង ​ពួក​គេ​ទាំង​ពីរ​ឈឺ​ពោះ​សម្រាល​កូន​ ​និង​កើត​បាន​កូន​ស្រី​​ដូច​គ្នា​តែ​ម្ដង។ ​កូន​ភ្លោះ​​​​ដដែល​ប្រាប់​ថា ​នេះ​មិន​មែន​ជា​រឿង​​កើត​ឡើង​ដំណាលគ្នា​​ ​ជា​លើ​ក​ទី​មួយ​ទេ ​មាន​រឿង​នឹក​ស្មាន​មិន​ដល់​ជាច្រើន​ផ្សេង​ទៀត ធ្លាប់​កើត​មាន​​ចំពោះ​អ្នក​ទាំង​ពីរ​៕

 

​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

 

​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

 

​​​​​​បងប្អូន​​ភ្លោះ​ស្រី ​សម្រាល​បាន​កូន​​ស្រី​ដូចគ្នា​ ក្នុង​ពេល​តែ​មួយ​​

 

 

ចុចអាន៖ កូន​ភ្លោះ​មួយ​គូ ក្លាយ​ជា​ស្រី​ស្អាត​ជាង​គេ​ប្រចាំ​សាកល​វិទ្យាល័យ

ចុចអាន៖ ហ្វូង​មនុស្ស​ផ្អើល​​ភ្លូកទឹកភ្លូកដី ទៅ​មើល​ក្មេង​​ដៃជើង​៨

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ New York Daily News