Update៖អគ្គិភ័យនៅ ស្ទឹងត្រែងឆេះរោងលក់​​ ដូរទំនិញសម្រាប់ភ្ញៀវ ក្នុងសណ្ឋាគាររស្មី​ ពេជ្រ (Video)

ស្ទឹងត្រែង៖ អគ្គិភ័យបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅ រោងដាក់លក់ដូរទំនិញ សម្រាប់ភ្ញៀវដែលចូលទៅសម្រាកនៅសណ្ឋាររស្មីពេជ្រ នៅម្ដុំជិតស្ពានសេកុងក្នុងភូមិលើសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងស្រែង។

សេចក្តីរាយការណ៍ បានអោយដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

 សវតារឿង៖ តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ថាអគ្គិភ័យបាននឹងកំពុងឆាបឆេះ រោងមួយកន្លែងក្នុងសណ្ឋាគាររស្មីស្ទឹងត្រែង ស្ថិតនៅក្នុងទីរួមខេត្តស្ទឹងត្រែង។

យ៉ាងណាក៏ដោយសេចក្តីរាយការណ៍នៅមិនទាន់ បញ្ជាក់អំពីមូលហេតុនៃការឆាបឆេះនៅឡើយទេ ខណៈដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែនាំគ្នាខិតខំជួយពន្លត់៕

Update៖អគ្គិភ័យនៅ ស្ទឹងត្រែងឆេះរោងលក់​​ ដូរទំនិញសម្រាប់ភ្ញៀវ ក្នុងសណ្ឋាគាររស្មី​ ពេជ្រ (Video)