ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខាងត្បូងវត្ត ព្រៃកឫស្សី ត្រូវបានអគ្គិភ័យឆាបឆេះ របួសម្ចាស់ផ្ទះម្នាក់ និងខូចខាតសំភារៈមួយចំនួន

កណ្តាល៖ អគ្គិភ័យបានផ្តើមឆាបឆេះ ជាថ្មីម្តងទៀត បន្ទាប់ពីបានបំផ្លាញ រោងលក់ដូរ នៅក្នុងសណ្ឋាគារ រស្មីពេជ្រ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ ឯខេត្តកណ្តាល នោះវិញ នៅម៉ោងប្រមាណ ១៖៣០នាទី ផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត ស្ថិតនៅខាងកើតផ្លូវជាតិលេខ២ ខាងត្បូងវត្តព្រែកឫស្សី  ក្រុងតាខ្មៅ ត្រូវបានអគ្គិភ័យឆាបឆេះប្រមាណ កន្លះម៉ោង បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន និងរបួសម្ចាស់ផ្ទះម្នាក់។

អ្នកភូមិព្រែកឫស្សី បានឲ្យដឹងថា អគ្គិភ័យឆាបឆេះនៅម៉ោងប្រមាណ ១រសៀល ឆេះបានមួយស្របក់ ក៏រលត់ទៅវិញ បន្ទាប់ពីមានកិច្ចអន្តរគមន៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរខាង។ អ្នកភូមិបន្តទៀតថា មូលហេតុនៃការឆាបឆេះនេះ អាចបណ្តាលមកពី ទុស្សេខ្សែភ្លើង ចេញពីជាន់ផ្ទាល់ដី រួចឆាបឡើងជាន់លើ ដែលផ្ទះនេះ ជាប្រភេទ ឈើលើថ្មក្រោម ប្រកក្បឿង។

អ្នកភូមិបានបញ្ជាក់ទៀតថា អគ្គិភ័យនេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយម្ចាស់ផ្ទះម្នាក់ឈ្មោះ នុប ស៊ុនលី អាយុ៧៦ឆ្នាំ បានរងរបួសផងផដែរ៕