សម្ដេច ហ៊ុន សែន៖ សាកលវិទ្យាល័យ ក្រចេះ កំពុងដាក់ឲ្យ ដំណើការសាងសង់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបឲ្យដឹងថា នៅពេលនេះសកលវិទ្យាល័យក្រចេះ ស្ថិតនៅក្នុងខេត្តក្រចេះ បាននឹងកំពុងដំណើរការ សាងសង់ផងដែរ បន្ទាប់ពីសាកលវិទ្យាល័យ ត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១១ខែកុម្ភះនេះ។

ថ្លែងពីខេត្តត្បូងឃ្មុំ ក្នុងឱកាសដាក់សម្ពោធឲ្យ ប្រើប្រាស់សាកលវិទ្យាល័យ ត្បូងឃ្មុំ សម្ដេច ហ៊ុន សែន បន្តថា «សាកលវិទ្យាល័យក្រចេះ សាងសង់ឡើងក្រោមគម្រោងថវិកាគាំទ្រ ដោយរដ្ឋាភិបាលប្រទេសចិន និងមួយផ្នែកទៀតជាថវិការដ្ឋ»។

ដោយឡែកចំពោះ ថវិកាសាងសង់ សាកលវិទ្យាល័យ ត្បូងឃ្មុំ វិញ សម្ដេច ហ៊ុន សែន ឲ្យដឹងថា ពីរផ្នែកប្រើថវិកាជាតិ និងមួយផ្នែកប្រើ ថវិកាសប្បុរសជនដែលមាន ទឹកប្រាក់ជិត ១លានដុល្លារសហរដ្ឋអាមេរិក៕

សម្ដេច ហ៊ុន សែន៖ សាកលវិទ្យាល័យ ក្រចេះ កំពុងដាក់ឲ្យ ដំណើការសាងសង់