បញ្ជូនជនជាតិ ហូឡង់ មកតុលាការ បន្ទាប់ពី វាយកម្ទេចទ្រព្យ សម្បត្តិនគរបាល និងកាត់សោបម្រុងលួចរត់

ភ្នំពេញ: នគរបាល ចរាចរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបញ្ជូន ជនជាតិហូឡង់ម្នាក់  មកសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរ បន្ទាប់ពីជនជាប់ចោទ រូបនេះ បានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនិងកាត់សោ នៅក្នុងបន្ទប់ឃុំឃាំង របស់សមត្ថកិច្ចបម្រុងរត់គេចខ្លួន ។ 

មន្ត្រីតុលាការបានថ្លែងអោយដឹងថា បុរសជនជាតិហូឡង់រូបនេះឈ្មោះ Niels Heico Come Van Klooster អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NRB71J130 ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានទីលំនៅផ្ទះជួលលេខ១២ ផ្លូវលេខ២៤០ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោកNiels Heico Cone Van Klooster ត្រូវបាននគរបាលចរាចរណ៍ ឃាត់ខ្លួនកាលពីរំលងអាធ្រាត្រថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕

បញ្ជូនជនជាតិ ហូឡង់ មកតុលាការ បន្ទាប់ពី វាយកម្ទេចទ្រព្យ សម្បត្តិនគរបាល និងកាត់សោបម្រុងលួចរត់

បញ្ជូនជនជាតិ ហូឡង់ មកតុលាការ បន្ទាប់ពី វាយកម្ទេចទ្រព្យ សម្បត្តិនគរបាល និងកាត់សោបម្រុងលួចរត់