ប្រធានគណបក្ស យុវជនកម្ពុជា បង្ហាញពីភាពជោគជ័យ ក្រោយពីជួបសកម្មជន នៅម៉ាឡេស៊ី

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ក្រោយពីដឹកនាំប្រតិភូ ជួបសំណេះសំណាល ជាមួយពលករខ្មែរ ធ្វើការនៅប្រទេស ម៉ាឡេស៊ីរយៈពេល ២ថ្ងៃ ថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញពីភាពជោគជ័យរបស់ខ្លួន បន្ទាប់ពីមានសមាជិក ចូលរួមចំនួន ២៦៧នាក់ លើសពីការគ្រោងទុក។

យោងតាមរបាយការណ៍ របស់គណបក្ស នៅថ្ងៃទី១១ កុម្ភៈ នេះបានឲ្យដឹងថា “ពលករខ្មែរធ្វើការងារ នៅប្រទេសម៉ាឡេស៊ី បានចូលរួមចំនួន ២៦៧នាក់ ដែលនេះលើសពីផែនការ ដែលបានគ្រោងទុកដោយមានចំនួន ត្រឹមតែ១៥០នាក់ ប៉ុណ្ណោះ នេះជាសញ្ញាវិជ្ជមានមួយដែលឆ្លុះប ញ្ចាំង ពីភាពជោគជ័យដ៏ធំធេង ក្នុងដំណើរការរបស់ គណបក្សយុវជនកម្ពុជា ហើយក៏ជាសញ្ញាមួយ បញ្ជាក់ពីភាពជោគជ័យ របស់គណប្សយុវជនកម្ពុជា យើងផងដែរ”។

សូមបញ្ជាក់ថា លោក ពេជ្រ ស្រស់ បានវិលត្រឡប់ មកមាតុភូមិកម្ពុជាវិញ បាននាំមកនូវភាពជោគជ័យយ៉ាងត្រចះត្រង់ជូនគណបក្ស៕