ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖ ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​​​កម្លាំង​​​នគរបាល​ក្រុង​សៀមរាប ​ឈាន​​​ទៅ​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ ​កាលពី​ម៉ោង​​៧​និង​៣០​នាទី​​​យប់​​ថ្ងៃ​ទី​១០​​ កុម្ភៈ​ ​២០១៦ ​ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

​មន្ត្រី​​​នគរបាល​បានឱ្យ​ដឹង​​ថា ​​​ស្ត្រី​សង្ស័យ​​​​ទាំង​២​នាក់​​ មាន​​​ម្នាក់​ ឈ្មោះ ស្រី ពី ​អាយុ២២​ឆ្នាំ មាន​ទីលំនៅភូមិ​ថ្មី ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ​ នុយ​ ណា​រី ​អាយុ២២ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ។

​​ជនសង្ស័យ​​​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​​​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ​​កុ​ម្ភៈ ​២០១៦​​ ៕ ​​