ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជន​សង្ស័យ​ជា​ប់​ពាក់​ព័​ន្ឋ​​​ការ​ប្រើ​ប្រាស់ និងចែកចាយ​គ្រឿងញៀន​​២​នាក់​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​​សាលា​ដំ​បូង​​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​១១​​កុម្ភៈ ​នេះ បន្ទាប់ពីឃាត់ខ្លួនកាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀ​ល​ថ្ងៃ​ទី១០ ​កុ​ម្ភៈ ឆ្នាំ២០១៦  ។

​លោក​ឧត្តមសេនី​យ៍​ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​គូសបញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​​ខាង​លើ​​កម្លាំង​​ការិយាល័យ​បទល្មើស​គ្រឿងញៀន​​ដឹកនាំ​ដោយអនុ​សេនី​យ៏​ឯក ឡុ​ង ​គឹ​ម​ហួរ ​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​ស្តីទីបាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀននៅ​ចំណុច​កើតហេតុ​ខាងលើ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២នាក់​​ ម្នាក់​​ឈ្មោះ ​បូ ​ថា ​អាយុ​២៨​ឆ្នាំ ​​ជា​អ្នក​រត់​ម៉ូតូឌុប ​​​មាន​​ទីលំនៅ​ភូមិ​៥ ​សង្កាត់​៤ ​ក្រុង​ព្រះ​សីហ​នុ​​ និង​ម្នាក់​ទៀត ឈ្មោះ​ វ៉េ​ត​ ទូច ហៅ​លិញ អាយុ ២៣ឆ្នាំ ​​​មាន​ទីលំនៅ​​​ភូមិ​៤ ​សង្កាត់​៤ ក្រុង​​ព្រះ​សីហ​នុ ។​ ចំណែក​​វត្ថុ​តាង ​​រួម​មាន ​ម្សៅ​ស​ថ្លា​១​កញ្ចប់​តូច ​​ម៉ូតូ​​១​គ្រឿង និង​ទូរស័ព្ទ​​២​គ្រឿង​ផង​ដែរ ​៕​