ជាង​កាត់​ឥដ្ឋការ៉ូ ភ្លាត់ស្នៀត​ដាច់​ខ្សែភ្លើង​ឆ្លង ​ចរន្ត​ឆក់​ស្លាប់

ខេត្តកណ្តាល​ ៖ ជាង​ការ៉ូ​ម្នាក់​​បាន​អូស​ខ្សែភ្លើង ដើម្បី​យកម៉ូ​ទ័​រ​ឆាប​ការ៉ូ​ ហើយ​បិទទ្វារ​ដែក​មិន​​ប្រយ័ត្ន បណ្ដាល​ឱ្យ​​ដាច់​ខ្សែភ្លើង​ឆ្លង​ ចរន្ត​ទៅ​​ទ្វារ​ដែក​នោះ​ ហើយ​​បុរស​​ខាងលើ បាន​ទៅ​អង្គុយ​​ផ្អែក​ទ្វារ​ដែកនោះ​ ដោយ​មិនដឹង​ថា​ ​​ឆ្លង​ចរន្​​បណ្ដាលឱ្យ​​ឆក់​ ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង ​​។

ហេតុ​ការ​ណ៍នេះ​​កើតឡើង កាលពី​វេលា​ម៉ោង​០២ ​និង​៤៥​នាទីរសៀល​ថ្ងៃ​ទី១០ ​កុម្ភៈ ​២០១៦ នៅ​ចំណុច​ផ្ទះ​​​​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ បុរស​រង​គ្រោះ​ឈ្មោះ​ហ៊ីង សោ​ភ័​ណ្ឌ អាយុ​៤០​ឆ្នាំ ជា​​ជាង​បិទ​ការ៉ូ​ មាន​ប្រពន្ធ​ឈ្មោះ​លួ​ន លៀប អាយុ៣៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ ​មានកូន​​២​នាក់​​នៅ​ក្នុង​បន្ទុក ។

ប៉ូលិស​បានឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​អូស​ខ្សែភ្លើង​ចេញ​ពីលើ​ផ្ទះ​​ឆ្លង កាត់​តាម​ទ្វារ​ដែក ដើម្បី​យក​ទៅ​ត​ ម៉ូ​ទ័​រ ​សម្រាប់​កាត់​ការ៉ូ​បិទ​បន្ទប់​ខាងក្រោម នៅផ្ទះ​ប្អូនប្រុស​ង្កើ​ត របស់​ខ្លួន​ឈ្មោះ​ហ៊ីង វី​រៈ​ ។​ លុះ​អូស​រួច​គាត់​ បាន​​បិទទ្វារ​ដែក ដោយ​មិន​បាន​មើល​ ឱ្យ​​សព្វ​ជ្រុង ជ្រោយ​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ ឱ្យ​​គាប​ដាច់​រលាត់ ឆ្លង​ចរន្ត​ពី​ខ្សែភ្លើង​ទៅ​ទ្វារ​ដែក​នោះ​ ដោយ​គាត់​មិន​បានដឹង​នោះ​ទេ បន្ទាប់​មកគាត់​ បាន​អង្គុយ​ផ្អែក​ទ្វារ​ដែក​ខាងលើ​ឆាប​​ការ៉ូ ទើប​បណ្ដាល​ឲ្យ​ឆក់​ ដួល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្ដង​ ។

ជាង​កាត់​ឥដ្ឋការ៉ូ ភ្លាត់ស្នៀត​ដាច់​ខ្សែភ្លើង​ឆ្លង ​ចរន្ត​ឆក់​ស្លាប់

ជាង​កាត់​ឥដ្ឋការ៉ូ ភ្លាត់ស្នៀត​ដាច់​ខ្សែភ្លើង​ឆ្លង ​ចរន្ត​ឆក់​ស្លាប់
ជាង​កាត់​ឥដ្ឋការ៉ូ ភ្លាត់ស្នៀត​ដាច់​ខ្សែភ្លើង​ឆ្លង ​ចរន្ត​ឆក់​ស្លាប់
ជាង​កាត់​ឥដ្ឋការ៉ូ ភ្លាត់ស្នៀត​ដាច់​ខ្សែភ្លើង​ឆ្លង ​ចរន្ត​ឆក់​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត