ព័ត៌មាន​បន្ថែម ៖ ពី​គំនុំ​ហុតឈាម ចាក់​គ្នា​ទៅ​វិញ​ ទៅ​មក​ស្លាប់​ទាំង​២ បក្សពួក​ភាគី​ទាំង​ ២​ត្រូវ​ចាប់ខ្លួន

ខេត្តតាកែវ ៖ បន្ទាប់​ពី​មាន​ករណី​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់ ដោយ​គ្មាន​អ្នក​ឈ្នះ​គ្មាន​ អ្នក​ចាញ់​រួច​មក នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ ស្រុក​បាទី ធ្វើការ​ស្រាវ​ជ្រាវ​ រក​ជន​ពាក់ព័ន្ធ​បន្ថែម​រហូត​ ឃាត់ខ្លួន​ជន​២​នាក់ ដែល​ជា​សាច់ញាតិ​ភាគី​ទាំង​២ ។

លោក ហ៊ុន ហែម នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បានឱ្យ​ដឹង​ថា ជន​ជាប់​ ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ឃាត់ ខ្លួន​ចំនួន​២​នាក់​នេះ ម្នាក់​ឈ្មោះ  ស៊ុំ មុន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ប្អូនបង្កើត​របស់​ឈ្មោះ ស៊ុំ ស៊ី​នឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែល​ស្លាប់​។ រីឯ​ម្នាក់​ទៀត​ឈ្មោះ  ឯម ពៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ប្អូន​របស់​ឈ្មោះ ឯម កាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ស្លាប់​ដែរ ។ ការ​ឃាត់ខ្លួន​នេះ គឺ​បន្ទាប់​ពី​សាក សួរ​សាក្សី​ជា​ ច្រើន​នាក់​នៅ​កន្លែង​កើតហេតុ​បាន​បំភ្លឺ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ក៏​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ​កន្លង​ទៅ នៅ​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី មានការ​ចាក់​ធុង បាស់​រាំ​លេង​ កម្សាន្ត​ដោយ​មាន​រៀបចំ​ ស៊ីផឹក​ថែម​ទៀត​ផង ។  លុះដល់​ម៉ោង​១០​និង​៤៥​នាទី​យប់ ស្រាប់តែ​ឈ្មោះ ស៊ុំ ស៊ី​នឿ​ន  បាន​ដេញ​តាម​កាប់​ចាក់​ឈ្មោះ ឯម កាត់ ដែល​ជា​គូទំនាស់​ស្លាប់​រស់ បើ​ទោះបីជា​អ្នក​ភូមិ​ឃាត់​ ឬ​រារាំង​យ៉ាងណា​ក៏​អត់​ស្ដាប់​ដែរ ហើយ​ការ​កាប់​ចាក់​ គ្នា​ទៅ​វិញ​ទៅ​មកនេះ​ទៀត ក៏​មាន​បងប្អូន​ ទាំង​សងខាង​ជួយ​រៀង​ៗ​ខ្លួន ។ បន្ទាប់​មក​ឈ្មោះ ឯម កាត់ បាន​ត្រូវ​ប្រពន្ធ​នាំ​ទៅ​ ដល់​ផ្ទះ​ក៏​ស្លាប់​ទៅ ចំណែក​ឈ្មោះ  ស៊ុំ ស៊ី​នឿ​ន រង​របួសធ្ងន់ ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដល់​មន្ទីរ ពេទ្យ​បង្អែក​ស្រុក ក៏​ស្លាប់​ដែរ ។

លោកនាយ​រង​ការិយាល័យ​បញ្ជាក់​ថា បើ​ទោះបីជា​មាន​សាក្សី​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជន​ដែល​ ត្រូវ​ឃាត់ខ្លួន​ ទាំង​២​នាក់​បាន​ជួយ​បង ប្អូន​របស់​ពួក​គេ​ក្នុង​ ជម្លោះ​កាប់​ចាក់​គ្នា​នេះ​ក្ដី ក៏​ពួក​គេ​មិន​បាន​ សារភាព​ឡើយ  គឺ​នៅ​តែ​បដិសេធ​រហូត ទោះជា​យ៉ាងណា​ អាស្រ័យ​លើ​តុលាការ​ ជា​អ្នក​សម្រេច ៕

ព័ត៌មាន​បន្ថែម ៖ ពី​គំនុំ​ហុតឈាម ចាក់​គ្នា​ទៅ​វិញ​ ទៅ​មក​ស្លាប់​ទាំង​២ បក្សពួក​ភាគី​ទាំង​ ២​ត្រូវ​ចាប់ខ្លួន

ព័ត៌មាន​បន្ថែម ៖ ពី​គំនុំ​ហុតឈាម ចាក់​គ្នា​ទៅ​វិញ​ ទៅ​មក​ស្លាប់​ទាំង​២ បក្សពួក​ភាគី​ទាំង​ ២​ត្រូវ​ចាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត