កូនស្រីលួចបង្កប់កាមេរ៉ា តាមដានអ្នកមើលថែ ម្តាយចាស់របស់ខ្លួន ទើបដឹង… (មានវីដេអូ)

អាហ្សង់ទីន៖ នារីម្នាក់កើតមានការសង្ស័យ ទើបសម្រចចិត្ត ដាក់កាមេរ៉ាបង្កប់ ដើម្បីតាមដានសកម្មភាព អ្នកមើលថែទាំម្តាយចាស់ជរារបស់នាង ក្រោយមកទើបឃើញរឿង គួរឲ្យហួសចិត្តតែម្តង។

កូនស្រីលួចបង្កប់កាមេរ៉ា តាមដានអ្នកមើលថែ ម្តាយចាស់របស់ខ្លួន ទើបដឹង... (មានវីដេអូ)

នាង Miriam Marino ចាប់ផ្តើមមានការសង្ស័យ ទៅលើនារីម្នាក់ជាអ្នកមើលថែទាំ ម្តាយចាស់ជរារបស់នាង ក្រោយពីមានការបង្ហើបប្រាប់ ដោយរអ្នកជិតខាងរបស់នាងr។ ក្រោយមកនាងក៏បាន លួចបង្កប់កាម៉េរ៉ាតាមដាន សកម្មភាពរបស់នារីម្នាក់នោះ និងបានដឹងពីទង្វើរ ដ៏សាហាវទៅលើម្តាយនាងតែម្តង។

ហេតុការណ៍ខាងលើ បានកើតឡើងនៅផ្ទះស្ត្រីរងគ្រោះជាម្តាយ នាង Miriam ក្នុងតំបន់ Buenos Aires។ ម្តាយជរាអាយុ៩៤ឆ្នាំរបស់នាង ត្រូវបាននារីដែលជាអ្នកមើលថែទាំ អស់រយៈពេល៣ឆ្នាំមកហើយនោះ ចាប់បោចសក់ វាយទាត់ធាក់ និងជេរប្រមាថយ៉ាងចាស់ដៃទៀតផង។ ពេលនេះ នារីចិត្តខ្មៅជាអ្នកមើលថែទាំស្រ្តីរងគ្រោះ ត្រូវបានកូនស្រីរបស់គាត់ បញ្ឈប់ពីការងារភ្លាមៗ និងកំពុងស្ថិតក្រោមការសុើបអង្កេត ពីសំណាក់ប៉ូលិសផងដែរ៕

តោះ! ចង់ដឹងហេតុការណ៍យ៉ាងណានោះ? សូមទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត