ក្រុម​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ថ្មី​នៅ​ភ្នំក្រវាញ​

Doliprane TVC

​របក​គម្ហើញ​ថ្មី​មួយ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​នៅ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​ស្ថិតក្នុង​ទឹកដី​ខេត្តកោះកុង ដោយ​អ្នកសិក្សា​អំពី​វិទ្យាសាស្ត្រ​រុក្ខជាតិ​មកពី​ចក្រភព​អង់គ្លេស និង ក្រុមមន្ដ្រី​រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា ។ របក​គម្ហើញ​ថ្មី​នា ពេលនេះ​គឺជា​ការរកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ថ្មី​មួយ ដែល​គេ​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក​សោះ នៅលើ ភពផែនដី​នេះ ។​

ក្រុម​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ថ្មី​នៅ​ភ្នំក្រវាញ​

លោក Andr Schuiteman អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ Royal Botanic Gardens បាន​ឲ្យ​អ្នក​សា​ពត៌មាន​ដឹងថា រុក្ខជាតិ​នោះ ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​ដំណើរ​បេសកកម្ម​រយៈពេល​មួយ​សប្តាហ៍ កាល​ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ ក្នុងអំឡុងពេល​ដំណើរ​បេសកកម្ម​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​អំពី​រុក្ខជាតិ​បាន​រកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ប្រហែល ៩០ ប្រភេទ ហើយ បាន​នាំយកទៅ​ប្រទេស​អង់គ្លេស ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ពពួក​ផ្កា​ដែល​រកឃើញ​ថ្មី​នេះ បានចេញ​ផ្កា​ក្នុង​កំឡុង​ខែធ្នូ ហើយ​គេ​នៅ​មិនទាន់​ត្រូវបាន​ដាក់ឈ្មោះ​វា​នៅឡើយ​ទេ ។​ ​

ក្រុម​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ថ្មី​នៅ​ភ្នំក្រវាញ​

អ្នកស្រាវជ្រាវ​បាន​រកឃើញ​ពពួក​ផ្កា អ័​រ​គី​ដេ​ប្រហែល ២០ ប្រភេទ បន្ថែមទៀត ដែល​មិន​ធ្លាប់​ត្រូវបាន​គេ​រាយការណ៍​នៅឡើយ ។​ ​លោក Andr Schuiteman បាន និយាយទៀតថា ពេលនេះ យើង​កំពុង​សរសេរ​អត្ថបទ​មួយចំនួន អំពី​របក​គម្ហើញ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ដឹង​ទៅដល់​សហគមន៍​អ្នកវិទ្យាសាស្ត្រ ។ ពេលនេះ​ផ្កាអ័រគីដេ​នៅ​ភ្នំក្រវាញ​កំពុងស្ថិត​ក្នុង​ហានិភ័យ​ពី ការប្រមូល​ខុសច្បាប់ សម្រាប់​យកទៅលក់​នៅក្នុង​ទីផ្សារ​ថៃ និង ធ្វើជា​ថ្នាំ​ចិន ៕ សុថា​ត់​

ក្រុម​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ផ្កាអ័រគីដេ​ថ្មី​នៅ​ភ្នំក្រវាញ​