​Sherp ATV រថយន្ត​ថ្មី​ផលិត​នៅ​​រុស្សី​ អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​

​Sherp ATV រថយន្ត​ថ្មី​ផលិត​នៅ​​រុស្សី​ អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​

បើ​និយាយ​ដល់​ប្រទេស​រុស្សី​ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ហើយ​ថា​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ដែល​សំបូរ​ទៅ​ដោយ​តំបន់​ភ្នំ​ ​ដី​ភក់​ ​និង​ភាគ​ច្រើន​គ្រប់​ដណ្ដប់​ទៅ​ដោយ​ទឹកកក​ ដែល​​ជា​ស្ថានភាព​មិន​អំណោយ​ផល​ដល់​ការ​បើកបរ​រថយន្ត​មួយ​ចំនួន​​។​

 

ដោយ​សារ​តែ​បែប​នេះ ​មាន​អ្នក​ឌីហ្សាញ​ជន​ជាតិ​រុស្សី​ម្នាក់​បាន​បង្កើត​​រថយន្ត​ម៉ូដែល​ Sherp ATV ដែល​​អាច​មាន​សមត្ថភាព​​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ទាំង​អស់​ ទោះ​ជា​លើ​ទឹក​ក៏​ដោយ​។

 

​Sherp ATV រថយន្ត​ថ្មី​ផលិត​នៅ​​រុស្សី​ អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​

 

Sherp ATV ​​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត Kubuta របស់​​ជប៉ុន​ កម្លាំង​៤៤សេះ ចំណុះ ៥៧លីត្រ ​ហើយ​ជា​ទូទៅ​វា​អាច​បើកបរ​បាន​ក្នុង​ល្បឿន​ ៤៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្លូវ​គោក​ និង​ ​៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្លូវ​ទឹក​។​ ​លក្ខណៈ​ពិសេស​របស់​រថយន្ត​ប្រភេទ​នេះ​ គឺ​វា​មាន​បំពាក់​នូវ​កង់​ទំហំ​ ២៧,៥អិញ​​ ដែល​អាច​បញ្ចូល​ខ្យល់​ដោយ​ស្វ័យប្រវត្ត​ទៀត​ផង​។​ ចំពោះ​តម្លៃ​វិញ Sherp ATV មាន​តម្លៃ​ប្រមាណ​ជា​ ៧ម៉ឺនដុល្លារ (តម្លៃ​បរទេស)៕

 

​Sherp ATV រថយន្ត​ថ្មី​ផលិត​នៅ​​រុស្សី​ អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​

 

 

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ dailymail