រាជរដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤.៥៣៦​នាក់​

​យោង​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤.៥៣៦​កន្លែង​ (៤.៥៣៦​នាក់​)​ ដល់​ក្រសួងមហាផ្ទៃ​ សម្រាប់​តម្រូវការ​ចាំបាច់​នៃ​ការងារ​សន្តិសុខ​ជាតិ​ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ដោយ​អនុក្រឹត្យ​លេខ​១៥២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ។​

​មាត្រា​២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៥២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "​ក្របខ័ណ្ឌ​បំពេញ​ថ្មី​នេះ​ ត្រូវ​បាន​ទទួល​ប្រាក់បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ខែកញ្ញា​ ឆ្នាំ​២០១៦​តទៅ​ ។​ "​ ៕​

រាជរដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤.៥៣៦​នាក់​

Related