​តើ​ពេល​ណា​ខ្លះ​ដែល​កូន​មិន​អាច​ងូតទឹក​បាន​?

​តើ​ពេល​ណា​ខ្លះ​ដែល​កូន​មិន​អាច​ងូតទឹក​បាន​?

នៅ​មុនពេល​ដែល​អ្នក​ចង់​ងូតទឹក​ឲ្យ​កូន អ្នក​ត្រូវ​តែ​មើល​តាម​ស្ថានភាព ព្រោះ​មាន​ពេលខ្លះ​អ្នក​មិន​អាច​ងូតទឹក​ឲ្យគេ​បានឡើយ វា​អាច​ប៉ះពាល់​ដល់​សុខភាព​គេ​បាន​។ តើ​មាន​ពេល​ណា​ខ្លះ​ទៅ​?

មុនពេល​ចូល​គេង​មិនត្រូវ​ងូត​
​មាន​អ្នក​ម្តាយ​មួយ​ចំនួយ​តែងតែងូ​តទឹក​ឲ្យ​កូន​ហើយ ឲ្យគេ​ចូ​លគេង​ភ្លាម ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ប៉ះពាល់​ដល់​ដំណេក​កូន​ដែល​អាច​ធ្វើឲ្យ​គេ​ពិបាក​ចូល​គេង ម្យ៉ាងទៀត​វា​មាន​លក្ខណៈ​សើម​ដែល​អាច​ធ្វើ​ឲ្យ​កូន​ឆាប់​ឈឺ​ផងដែរ ដូចនេះ​អ្នក​គួរតែ​ងូតទឹក​ឲ្យគេ​មុនពេល​ចូល​គេង​ចំនួន​២​ម៉ោង​។​

​មិន​ត្រូវ​ងូត​ពេល​ទើបតែ​ក្រោក​ពី​គេង​
​អ្នក​មិន​ត្រូវ​ព្រោះ​តែ​ចង់ឲ្យ​កូន​ឆាប់​ស្វាង​ពី​គេង អ្នក​ងូតទឹក​ឲ្យគេ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​កាន់​តែហ​ត់​ជាង​មុន​។​

​ពេល​ក្តៅខ្លួន​មិន​ត្រូវ​ងូតទឹក​
​នៅពេល​ដែល​កូន​ក្តៅខ្លួន អ្នក​មិន​គួរ​ងូតទឹក​ឲ្យគេ​នោះទេ ព្រោះ​ពេល​ដែល​អ្នក​ងូតទឹក​ឲ្យគេ​ច្រើន គេ​នឹង​មាន​អា​ការៈវិល​មុខ​កើតឡើង​។​

ស្បែក​មាន​ជំងឺ​មិនគួរ​ងូត​
​នៅពេល​ដែល​ស្បែក​កូន​មាន​បញ្ហា ដូចជា​មាន​ជំងឺ​ប្រតិកម្ម អ្នក​មិន​គួរ​ងូតទឹក​ឲ្យ​កូន​ឡើយ ព្រោះ​អ្នក​កាន់តែ​ដុស ស្បែក​កូន​នឹង​កាន់តែ​ខូច​ជាង​មុន​។​

​ពេល​ឆ្អែត​មិនគួរ​ងូត​
​នៅពេល​ដែល​កូន​បរិភោគ​ឆ្អែត​រួច អ្នក​មិន​គួរ​ងូតទឹក​ឲ្យគេ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​មិន​ងាយ​រំលាយ​អាហារ ជាតិ​ស្ករ​ចុះ​ទាប ឬ​មាន​អា​ការៈវិល​មុខ​ជា​ដើម​។​

ពេល​ឃ្លាន​មិនគួរ​ងូត​
​នៅពេល​ដែល​កូន​ឃ្លាន អ្នក​មិន​គួរ​ងូតទឹក​ឲ្យគេ​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​វិលមុខ​ដូចគ្នា​។​

ទើបតែ​ហាត់ប្រាណ​រួច មិនគួរ​ងូត​
​ពេល​ដែល​កូន​ទើបតែ​ហាត់ប្រាណ​រួច អ្នក​មិន​គួរ​ងូតទឹក​ឲ្យគេ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​បេះដូង​របស់​កូន ខួរក្បាល​គ្មាន​ឈាម​សម្រាប់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឡើយ​។​

​ទឹក​ត្រជាក់​ពេក​មិន​គួរ​ងូត​
​នៅពេល​ដែល​អ្នក​ប្រើ​ទឹក​ត្រជាក់​ពេក​ដើម្បី​ងូត​ឲ្យ​កូន វា​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​កូន​លោត​ញាប់ សាច់ដុំ​រួម​តូច ថែមទាំង​មាន​អារម្មណ៍​តានតឹង​ជាដើម ម្យ៉ាងទៀត​វា​អាច​ធ្វើឲ្យ​កូន​មាន​ជំងឺ​ផ្តាសាយ និង​គ្រុនក្តៅ​ជាដើម​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី11  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។