អ្នក​ទេស​ចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត មក​ដល់​សៀមរាប​ហើយ ជា​មួយ​ឪពុក​ម្ដាយ​

អ្នក​ទេស​ចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត មក​ដល់​សៀមរាប​ហើយ ជា​មួយ​ឪពុក​ម្ដាយ​

ក្មេង​ស្រី​តូច​​មក​ពី អៀរឡង់​ ឈ្មោះ Esmé ដែល​ត្រូវ​សារព័ត៌មាន​​អង់គ្លេស​ចាត់​ទុក​ជា ជា​​អ្នក​ទេសចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត​នោះ បាន​មក​ដល់ ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​​ ហើយ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​​បណ្ដាញ Instagram របស់ ​អ្នក​ស្រី ​Karen Edwards ​ជា​ម្ដាយ របស់​ Esmé ប៉ុន្មាន​ម៉ោង​មុន​នេះ។

 

អ្នក​ទេស​ចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត មក​ដល់​សៀមរាប​ហើយ ជា​មួយ​ឪពុក​ម្ដាយ​
 

​​លើ​ទំព័រ​​គណនី Instagram ឈ្មោះ Travelmadmum បានបង្ហាញ​ថា Esmé ជា​មួយ​គ្រួសារ​របស់​នាង បន្ទាប់​ពី​​ស្នាក់​នៅ​ឯ​​​ផ្ទះ​ក្នុង​​ក្រុង​ឡុងដុង រយៈ​ពេល​៥​ខែ ពេល​នេះ​ បានធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ ​​​មក​ដល់​​​ខេត្ត​សៀមរាប។ បន្ទាប់​ពី​​ទទួល​បាន​ ទិដ្ឋាការ​រួច ពួក​គេ​បាន​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ រួច​ធ្វើ​ដំណើរ​តាម រ៉ឺម៉កទេសចរណ៍ (កង់បី) ហើយ​​​អ្វី​ពិសេស​នោះ គឺ​ អ្នក​ទេសចរ​​ក្មេង Esmé បាន​រីករាយ​នឹង​ទេសភាព​​​​នៅ​​ជនបទ​ ខេត្ត​សៀមរាប​ផង​ដែរ ៕

 

ចុចអាន​៖ អ្នក​ទេស​ចរ​​ក្មេង​ជាង​គេ​បំផុត ធ្វើ​​ដំណើរ​ជា​មួយ​​ឪពុក​ម្ដាយ​​ជុំ​វិញ​ពិភព​លោក​ នឹង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ travelmadmum ​​​​​​​​​​​​​