យល់ដឹង! ស្ត្រីដែលប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងអំឡុងពេល មានផ្ទៃពោះ អាចធ្វើឲ្យកូនកើតមក មានជំងឺហឺតពេលធំឡើង

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានធ្វើការបញ្ចេញរបាយការណ៍មួយ ទាក់ទងទៅនឹងបញ្ហាសុខភាព របស់ស្ត្រីមានផ្ទៃពោះ ជុំវិញការប្រើប្រាស់ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស បានធ្វើការពិសោធន៍ឃើញថា ស្ត្រីដែលប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល ក្នុងអំឡុងពេលដែលពួកគេ​ មានផ្ទៃពោះនោះនឹងអាច ធ្វើឲ្យទារកដែល នៅក្នុងផ្ទៃ ប្រឈមនឹងការកើតមានជំងឺហឺត នៅពេលដែលពួកគេ រីកលូតលាស់ធំឡើង ពោលគឺមានអាយុចន្លោះពី៣ឆ្នាំ ដល់៧ឆ្នាំ។

ការលើកឡើងបែបនេះ មានឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការសាកល្បង ក៏ដូចជាប្រៀបធៀប ទៅនឹងកុមារចំនួន ១១៤,៥០០នាក់ ដែលកើតមានជំងឺហឺត និងបានរកឃើញថា ភាគច្រើនបំផុតនៃពួកគេ គឺមានម្តាយប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីបំបាត់ការឈឺចាប់ គ្រុនក្តៅ និងផ្តាសាយជាដើម។

យល់ដឹង! ស្ត្រីដែលប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងអំឡុងពេល មានផ្ទៃពោះ អាចធ្វើឲ្យកូនកើតមក មានជំងឺហឺតពេលធំឡើង
ស្ត្រីមានផ្ទៃពោះ គួរតែប្រយ័ត្នចំពោះ ការប្រើប្រាស់ថ្នាំពេទ្យ ដោយមិនបានពិភាក្សា ជាមួយគ្រូពេទ្យ

អ្នកស្រីវេជ្ជបណ្ឌិត Maria Magnus មកពីសាកលវិទ្យាល័យ Bristol បាននិយាយថា “ការស្រាវជ្រាវរក ផលប៉ះពាល់ទាក់ទងទៅនឹង សុខភាពគឺជាកត្តាដ៏សំខាន់ សម្រាប់មនុស្សទូទៅ ហើយសម្រាប់ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល នេះត្រូវបានមនុស្ស ជាច្រើនប្រើប្រាស់តាមធម្មតា ដើម្បីកំចាត់អាការៈឈឺចាប់ ឬក៏គ្រុនក្តៅជាដើម ក្នុងនោះក៏មាន ស្ត្រីដែលមានផ្ទៃពោះ និងទារកផងដែរ”។

អ្នកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា “បើទោះជាពេលនេះ យើងមិនទាន់បានរកឃើញ នូវចំណុច ក៏ដូចជាភស្តុតាងសំខាន់ បញ្ជាក់ថាជំងឺហឺត​របស់កុមារ អាចកើតចេញពីការ ប្រើប្រាស់ថ្នាំរបស់ម្តាយក្នុងពេលមានផ្ទៃពោះ ឬក៏មុនពេលមានផ្ទៃពោះនោះ តែយើងក៏អាចរកឃើញថា ជំងឺហឺតរបស់កុមារ គឺមានការទាក់ទងខ្ពស់ ជាមួយនឹងការប្រើប្រាស់ថ្នាំប្រភេទប៉ារ៉ាសេតាមុល របស់ម្តាយ”។

ទាំងនេះគឺជា ការរកឃើញថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ហើយនេះក៏អាច ជាការដាស់តឿន ថ្មីមួយផងដែរ ជាពិសេស ស្ត្រីមានផ្ទៃពោះ ចូរប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពេទ្យផ្សេងៗ ដោយយល់ល្អគួរតែធ្វើការពិគ្រោះ ជាមួយគ្រូពេទ្យសិនមុននឹងធ្វើការ ប្រើប្រាស់ថ្នាំពេទ្យ ប្រភេទណាមួយ មិនថាតែជាថ្នាំ ប៉ារ៉ាសេតាមុល នោះទេ៕

យល់ដឹង! ស្ត្រីដែលប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងអំឡុងពេល មានផ្ទៃពោះ អាចធ្វើឲ្យកូនកើតមក មានជំងឺហឺតពេលធំឡើង
ជំងឺហឺត របស់កុមារ មានការទាក់ទងខ្ពស់ ជាមួយនឹងការប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល របស់ម្តាយ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • យល់ដឹង! ស្ត្រីដែលប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងអំឡុងពេល មានផ្ទៃពោះ អាចធ្វើឲ្យកូនកើតមក មានជំងឺហឺតពេលធំឡើង已关闭评论
  • 12 views
  • Hide Sidebar
    A+