សម្ដេច ហ៊ុន សែន ៖ពិភពលោក គ្មានប្រទេសណា កាត់បន្ថយគម្លាត ទ្រព្យសម្បត្តិ រវាងអ្នកមាននិងអ្នកក្របានទេ

 ភ្នំពេញ ៖ សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅលើពិភពលោកនា ពេលបច្ចុប្បន្ននេះ គ្មានប្រទេសណា មួយអាចកាត់បន្ថយបានទេ នូវគម្លាតទ្រព្យសម្បត្តិ រវាងអ្នកមាន និងអ្នកក្រ។

ក្នុងពិធីសម្ពោធសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេច បានថ្លែងថា « សម្រាប់កម្ពុជាធ្វើទៅបាន តាមរយៈការជួយអ្នកក្រីក្រ ឲ្យមានប្រាក់ចំណូល ពោលគឺមិន អាចទៅរំលាយចោលអ្នកមាន ឬដូរគោលនយោបាយ ដូចបក្សនយោបាយខ្លះ ដែលធ្វើស្រដៀងៗ នឹងប៉ុលពតនោះទេ»។

សម្តេចបន្ថែមថា ប៉ុន្តែការកាត់បន្ថយគម្លាត ផ្នែកខួរក្បាល អាចធ្វើទៅបាន តាមរយៈការវិនិយោគ របស់រដ្ឋលើផ្នែកអប់រំ៕

សម្ដេច ហ៊ុន សែន ៖ពិភពលោក គ្មានប្រទេសណា កាត់បន្ថយគម្លាត ទ្រព្យសម្បត្តិ រវាងអ្នកមាននិងអ្នកក្របានទេ

សម្ដេច ហ៊ុន សែន ៖ពិភពលោក គ្មានប្រទេសណា កាត់បន្ថយគម្លាត ទ្រព្យសម្បត្តិ រវាងអ្នកមាននិងអ្នកក្របានទេ