បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្ត កំពង់ឆ្នាំងពាក់ព័ន្ធ ករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមបទចោទប្រកាន់ថា ពាក់ព័ន្ធនិងករណីគ្រឿងញៀន ដែលប្រព្រឹត្តិនៅក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យទំាងបី ត្រូវបានឃាត់ខ្លួនពីបទ រក្សាទុក ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ៧កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, ម៉ូតូ ១គ្រឿង និងឧបករណ៍ជក់មួយចំនួន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ឈន គឹម អាយុ ៣៧ឆ្នាំ, ទី២.ឈ្មោះ ម៉េង ស៊ីថូ អាយុ ១២ឆ្នាំ និងទី៣.ឈ្មោះ ងន គំនិត អាយុ ១៧ឆ្នាំ ហើយ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕