ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ ទីតាំង​សិប្បកម្ម​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ ក្រុង​ស្ទឹង​ត្រែង ​ត្រូវ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា​ មាន​ស្តុ​ង​ឈើ​ប្រណីត​​ច្រើន ​​ដែល​​ធ្វើ​ឡើងកាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ ​២០១៦​ ដែល​​​​មានការ​ចូលរួម​ពី​​សំណាក់​​សមាជិក​គណៈកម្មការ​ជាតិ​​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ អភិបាលរង​ខេត្ត​ ព្រះរាជអាជ្ញា​រង​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ជា​ច្រើន​នាក់​ ។

​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែងនោះ គឺ​ស្ថិត​​នៅ​ភូមិ​បា​ចុង​នោះ ដោយ​ម្ចាស់​រោង​សិប្បកម្ម​​មានការ​ឈរឈ្មោះហេង សំនៀង ហៅ​​យាយ​ព្រឿ​ង​នោះ ​គេ​បាន​នាំ​យក​ឯកសារ​ច្បាប់​មួយ​ចំនួន​មក​បង្ហាញ​សមត្ថកិច្ច ​និង​អាជ្ញាធរ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ តែ​ជំនាញ​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​នោះ​មាន​ឈើ​ប្រណីត​មួយ​ចំនួន​ លើស​ការ​កំណត់​ពាក់ព័ន្ធ​ការ​សុំ​ច្បាប់​ ។

ពាក់ព័ន្ធ​ការ​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​នោះ​ ត្រូវ​ជំនាញ​​រក​ឃើញ​គំនរ​ឈើ​ចាស់​មួយ​​ចំនួន​ទៀត​​ក្បែរ​រោង​សិប្បកម្ម​នោះ​ និង​បាន​ស្រាវជ្រាវ​រក​ម្ចាស់ ​មក​ទទួល​លើ​កំណត់​ហេតុ តែ​មិន​មានអ្នក​ណា​ម្នាក់​ចេញ​មុខ​​នោះ​ឡើយ​ ។​ ​