Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford


Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford

​​​ក្លឹប​បិសាច​ក្រហម​ Manchester United ​​​នឹង​ឲ្យ​ថ្លៃ​ឈ្នួល​ Neymar ​១​លាន​ផោន​ក្នុង​១​សប្ដាហ៍ (១,៤៥​លាន​ដុល្លារ) ​ដែល​ជា​តម្លៃ​ថ្លៃ​ដាច់​គេ​លើ​លោក បើ​តារា​ឆ្នើម​ប្រេស៊ីល​រូប​នេះ​ ព្រម​ចាក​ចេញ​ពី​ក្លឹប​ FC Barcelona ទៅ​កាន់​ទឹក​ដី​ Old Trafford ក្រោយ​ចប់​រដូវ​កាល​នេះ។ នេះ​បើ​តាម​​ Metro។

 

Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford

Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford

 

Neymar វ័យ​២៤​ឆ្នាំ​ ​នៅ​ជាប់​កុងត្រា​ជាមួយ​ Barca ដល់​ឆ្នាំ​២០១៨ និង​មិន​ទាន់​ចុះ​កិច្ចសន្យា​ថ្មី​ឡើយ​ ​ខណៈ​ដែល​ក្លឹប​ Real Madrid, Manchester City និង​ Man Utd កំពុង​ប្រជែង​គ្នា​ចង់​បាន​ខ្លាំង។ ​បើ​តាម​ The Sun ក្លឹប​នៅ​ទីក្រុង​ Manchester ទាំង​២ គ្រោង​នឹង​​ចំណាយ​ធំ​ ទិញ​យក​ Neymar តម្លៃ​ផ្ដាច់​កុងត្រា​ ១៤៤​លាន​ផោន​ដូច​គ្នា ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

 

​យ៉ាងណា សេចក្ដីរាយការណ៍​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា​ក្លឹប​បិសាច​ក្រហម​ នឹង​​ឲ្យ​ថ្លៃ​​ឈ្នួល​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ថ្លៃ​បំផុត​លើ​លោក (១​លាន​ផោន​ក្នុង​១​សប្ដាហ៍) បើ​សិន​ជា​​​តារា​ឆ្នើម​រូប​នេះ ​​ព្រម​​ចាក​ចេញ​ពី​ទឹក​ដី​ Nou Camp ​ទៅ​លេង​ឲ្យ​ក្លឹប​​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល៕

 

-ចុចអាន៖ មើល Neymar ខំ​ប្រឹង​និយាយ​ភាសា​ចិន ឃើញ​គួរ​ឲ្យ​ស្រលាញ់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ metro