មើល​ស្នាដៃ​របស់​លោក សុខ ម៉ុង គ្រូ​ប៉េតង់​ប្រចាំ​ឆ្នាំ២០១៥

មើល​ស្នាដៃ​របស់​លោក សុខ ម៉ុង គ្រូ​ប៉េតង់​ប្រចាំ​ឆ្នាំ២០១៥

លោក សុខ ម៉ុង គ្រូ​បង្វឹក​កីឡា​ប៉េតង់​​ជម្រើស​ជាតិ​កម្ពុជា​​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​​​​​ ​​ក្នុង​នាម​ជា​​បេក្ខភាព​​ប្រកួតប្រ​​ជែង​គ្រូ​​បង្វឹក​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០១៥ ​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

មើល​ស្នាដៃ​របស់​លោក សុខ ម៉ុង គ្រូ​ប៉េតង់​ប្រចាំ​ឆ្នាំ២០១៥លោក សុខ ម៉ុង

 

​លោក សុខ ម៉ុង បាន​ឲ្យ​ដឹង​ថា ​លោក​​ចាប់​ផ្ដើម​ធ្វើ​ជា​គ្រូ​ជំនួយ​របស់​​​សហព័ន្ធ​កីឡា​ប៉េតង់​​​កម្ពុជា​ក្នុង​ឆ្នាំ​២០០០។ ​លោក​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កីឡា​ប៉េតង់​​​នា​អំឡុង​​ឆ្នាំ១៩៩២ ​​​​​ធ្វើ​ជា​គ្រូ​បង្ហាត់​នេះ​លោក​​​គ្មាន​សញ្ញាប័ត្រ​អ្វី​ច្បាស់​លាស់​ផ្នែក​កីឡា​ប៉េតង់​​​ឡើយ។ ប៉ុន្តែ​គ្រូ​បង្វឹក​រូប​​នេះ​​មាន​របៀប​បង្ហាត់​សិស្ស​​ដោយ​ជំនាញ​ផ្ទាល់​ខ្លួន ដែល​​អាច​​ជួយ​​ឲ្យ​​ប្រភេទ​កីឡា​ប៉េតង់​របស់​លោក​តែង​ដណ្ដើម​បាន​មេដាយ​​​​រៀងរាល់​ឆ្នាំ​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ។

 

ចង់​ដឹង​ថា​លោក សុខ​ ម៉ុង និយាយ​អ្វី​​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 


កម្ម​វិធី​នេះ​រៀប​ចំ​ដោយ​​គណៈកម្មាធិការជាតិ​​​អូឡាំពិក​កម្ពុជា ​​​សហការ​ឧបត្ថម្ភ​​ដោយ​​​ណាហ្គាវើល និង​ក្រុម​ហ៊ុន​​ Sabay ​។

 

​អត្ថបទ៖ ស្រី សុណ្ណដារ៉ា​

​​​​​​​​