ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ ​អះអាងថា​ជា​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី

Doliprane TVC

​បាត់ដំបង​៖ ហេតុ​ការ​ណ៌​មួយ​ក្នុង​យប់​ថ្ងៃទី ០៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ វេលា​ម៉ោង​រំលង​អ​ធ្រា​ត​ត្រង់ចំណុច​ក្បែរ​ប្រព​ន្ធ័​ធារាសាស្ត្រ​ទី ០៣ ត្រើយ​ខាងកើត​អូ ស្ថិត​ក្នុងភូមិ​១ ឃុំ​បឹង​យ៊ី​ថូ ស្រុក​ចាន់​បូរី ប្រទេស​ថៃ សាកសព​បុរស​ម្នាក់​ដែល​គេ​អះអាងថា​ជា​ពលករ​ខ្មែរ​ចំណាកស្រុក ទៅរក​ការងារ​ធ្វើ​នៅឯ​ប្រទេស​ថៃ ត្រូវបាន​ឃាតករ​វាយ​សំលាប់​រួច​បាន​យក​សព​ទៅ​កប់​ចោល​នៅក្នុង​ព្រៃរបោះ​ក្បែរ​ទីតាំង​សំណង់​មួយកន្លែង​ក្នុងភូមិ​ស្រុក​ខាងលើ បន្ទាប់ពី​ជន​រង​រូបនេះ បាន​ផឹកស៊ី​ជាមួយ​មនុស្ស​មួយក្រុម​ដែលជា​កម្មករសំណង់​ដូចគ្នា​ហើយ​ទំនងជា​មានទំនាស់​អ្វីមួយ​បានកើត​ឡើង ទើប​ធ្វើឱ្យមាន​ករណី​ឃាតកម្ម​កើតឡើង​បែបនេះ ។ យោងតាម​របាយ​ការ​ណ៌​បញ្ចាក់​ថា​ជនរងគ្រោះ​មានឈ្មោះ ម៉ៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជា​ពលករ​ខ្មែរ ដែល​កំពុងតែ​ដើររក​ការងារ​ធ្វើ​នៅក្នុង​តំបន់​នោះ ។

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ ​អះអាងថា​ជា​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី

បើ​ផ្អែក​តាម​ការរៀបរាប់​ពី​សាក្សី​ម្នាក់​ឈ្មោះ ច័ន្ទ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជា​ពលករ​ខ្មែរ និង ជា​កម្មករ​នៅក្នុង បូរី​សុភា​ល័យ នោះបាន​និយាយថា ជនរងគ្រោះ​ជាមួយនឹង​ប្រពន្ធ​របស់គេ បាន​មករក​សុំ​ធ្វើជា​កម្មករសំណង់​នៅទីនេះ​តាំងពី​ថ្ងៃទី ១ ខែកុម្ភៈ មកម្ល៉េះ​ប៉ុន្តែ​សុំ​គេ​មិនបាន​ក៏​ចេះតែ​នៅ​សម្រាក​ជាមួយ​កម្មករ​ដទៃទៀត​ជា​បណ្តោះអាសន្ន​សិន ទំរាំ​រក​ការងារ​បានធ្វើ ។ សាក្សី​ដដែល បាន​បន្តទៀតថា​នៅ​ព្រលប់​ថ្ងៃទី ២ ខែកុម្ភៈ គឺ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​លេង​ជាមួយនឹង​កម្មករ​ចំនួន ៦ នាក់​នៅក្បែ​ទីតាំង​កសាង​នោះ​រហូតដល់​យប់​ជ្រៅ ។ ពេល​នោះគេ​ឃើញ​ស្ត្រី​ជា​ភរិយា ក៏បាន​ចូលទៅ​សម្រាក​មុន ដោយ​ទុកឱ្យ​ស្វាមី​នៅ​ផឹកស៊ី​លេង​ជាធម្មតា​ជាមួយ​គេឯង ឯ​រូប​សាក្សី​ផ្ទាល់​ក៏បាន​ចូល​សម្រាក​ដែរ ដោយសារតែ​ការផឹកស៊ី​នេះ​បានអូសបន្លាយ​ពេលយប់​ជ្រៅ​ពេក ។

សាក្សី​បន្ត​លុះ​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ ក៏​ស្រាប់តែ​បានឮ​ស្ត្រី​ដែលជា​ភរិយា​នោះ​ឆោ​រ​ឡោ​ឡើង ដោយសារតែ​បាត់​ប្តី មិនឃើញ​ចូលទៅ​សម្រាក​អស់​រយៈពេល​ពេញ​មួយ​យប់ ទើប​ក្រុមកម្មករ​ដែល​នៅ​ទីនោះ​បាននាំគ្នា​ជួយ​ដើររក ក៏បាន​ប្រទះឃើញ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម និង ដំបង​ឈើ​ជ្រុង​ដែល​ឃាតករ​បន្សល់ទុក​នៅក្បែ​កន្លែងកើតហេតុ ដែលជា​កន្លែង​ផឹកស៊ី​កាលពី​យប់​។ ទើប​អ្នកគ្រប់គ្រង​នៅ​ទីនោះ បាន​រាយការណ៍​ទៅ​ក្រុម​តម្រួត​នៅក្នុង​មូលដ្ឋាន​នោះ​ឱ្យ​ចុះមក​ត្រួតពិនិត្យ ។ នៅពេល​នោះដែរ គេ ស​ង្គេ​ត​ឃើញ​មាន​ក្រុម​តម្រួត ក្រុមគ្រូពេទ្យ និង ក្រុម​ត្រួតពិនិត្យ និង ធ្វើ​កោសល្យវិច័យ បាន​ដើរ​ពិនិត្យ​ជុំវិញ​បរិវេណ​ទីតាំង​ដែលមាន​បញ្ហា រហូតដល់​ក្នុង​ព្រៃរបោះ​ក្បែ​ខាង និង បាន​ឆ្លងទៅ​ម្ខាង​អូរ​នៃ​ប្រព័ន្ធធារាសាស្ត្រ ក៏បាន​ប្រទះឃើញ​រាងកាយ និង ដៃជើង​មនុស្ស​បាន​អណ្តែត​ឡើងមក​លើដី បន្តិច​ប​ន្ទួ​ច ដោយសារតែ​ឃាតករ​សម្លាប់​ហើយ នាំ​សព​យកទៅ​កប់​ចោល តែ​ការប្រញាប់​ប្រញាល់​ពេក ទើប​មិនអាច​កប់​ជ្រៅ​បាន ក៏បាន​ប្រទះឃើញ​កើតការ​ភ្ញាក់ផ្អើល ហើយ​ខាង​ជំនាញ​ក៏បាន​កាយ​ដី​នោះ​ដើម្បី​យក​សព​ជនរងគ្រោះ​មក​ពិនិត្យ ។

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ ​អះអាងថា​ជា​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី

នៅលើ​ដងខ្លួន​នៃ​សព របស់​ពលករ​ខ្មែរ​រូបនោះ​មាន​ស្នាម​មុខរបួស​ចំនួន​ពីរ​កន្លែង ដែល​ត្រូវ​ឃាតករ​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​ត្រង់​លើ​ស្មា​ខាងស្តាំ ចំណែក​ក្បាល ក៏មាន​ស្នាម​វាយ​នឹង​ដំបង​ឈើ​ជ្រុង​បណ្តាលឱ្យ​ផុង លលាដ៍ក្បាល​ផ្នែក​ខាងស្តាំ​ចំនួន​ពីរ​កន្លែង​ផងដែរ ។ រីឯ​វត្ថុតាង​ដែលមាន​ដំបង​ឈើ​ជ្រុង និង ដាវ​ដែល​ប្រលាក់​ដោយ​ឈាម​គឺមាន​ប្រវែង ៨០ សង្ទីម៉ែត្រ ។ នៅពេល​នោះដែរ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បញ្ហា​នេះ​អាច​កើតឡើង​ដោយសារតែ​មានទំនាស់​ក្នុងពេល​ផឹកស៊ី ហើយ​ជនល្មើស អាចមាន​គ្នា​មិន​ក្រោម​ពី ២ នាក់​ឡើយ ព្រោះ​ការ​វាយ​សម្លាប់ និង ការនាំ​សព​យកទៅ​កប់​ក្នុង​ព្រៃរបោះ​គឺមាន​ចំងាយ​ឆ្ងាយ​គ្រាន់បើ និង ត្រូវ​លី​សព​ឆ្លង​អូរ​ថែមទៀត ។

ដូច្នេះ​បើ​ម្នាក់ឯង​គឺ​មិនអាច​ធ្វើបាន​នោះទេ ។ ប៉ុន្តែ​ក្រោយពេល​កើតហេតុ ខណៈដែល​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​ដើម្បី​រក​អ្នក​ដែល​ចូលរួម​ផឹកស៊ី​កាលពី​យប់​ដែលមាន​គ្នា​ចំនួន ៦ នាក់ គឺ​បាន​បាត់​ម្នាក់​ទៅហើយ ដោយ​មិនដឹងថា​គេ​គេចខ្លួន​ទៅ​ទីណា ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ក្រុម​តម្រួត​កំពុងតែ​ព្យាយាម​ដុតដៃដុតជើង ដើម្បី​តាមរក​មុខ​ឃាតករ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ រីឯ​សព​យើង​មិនទាន់​ដឹងថា ជា​អ្នក​រស់នៅក្នុង​ខេត្ត​ណា​នោះទេ​ហើយក៏​មិនដឹងថា ស្ត្រី​ជា​ភរិយា​នឹង​នាំយក​ត្រឡប់មក​កម្ពុជា​វិញ​នៅពេលណា​ដែរ​ក្រោយពី​រត់ការ​ច្បាប់​រួចរាល់ ៕ រ​ដ្ធ និង គឺ​ម​សាន្នី​ (ប្រភព TV5)

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ ​អះអាងថា​ជា​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី