ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​ទំនប់ទឹក​

Doliprane TVC

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក ៦ នាក់​ដែល​បានធ្វើ​សកម្មភាព​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ប្លន់​មកលើ​ជនរងគ្រោះ​បំណង​ប្លន់​យក​ម៉ូតូ MSX តែ​មិនបាន​សម្រេច ហើយ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ដែល​កំពុង​ល្បាត​បាន​ប្រទះឃើញ និង ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ៨ នឹង ២០ នាទី​យប់​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ B34 ផ្លូវ​លេខ ១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ ជនសង្ស័យ​មានឈ្មោះ ជា ស៊ីថា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត និង ស្នាក់​បច្ចុប្បន្ន ក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក​អត្តសញ្ញាណ ជនរងគ្រោះ នៅ​មិនទាន់​ដឹក​នៅឡើយ​ទេ ដោយសារតែ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។

ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​ទំនប់ទឹក​

សមត្ថកិច្ច បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-4047 ជិះ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ ១៩៩ ខ​ណះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ៦ នាក់ ជិះ​ម៉ូតូ ៣ គ្រឿង បាន​ជិះ​មក​គៀរ​ជនរងគ្រោះ​ឱ្យចូល​គៀន និង ឈប់ ។ ហើយ​នៅពេល​ជនរងគ្រោះ​ឈប់​ម៉ូតូ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក ៦ នាក់ បាន​ទាញ​ដាវ​សា​ម៉ូ​រ៉ៃ កាប់​មកលើ​ជនរងគ្រោះ​ចំនួន ៣ ដាវ ចំក្បាល ២ ដាវ និង ខ្លួន ១ ដាវ បណ្តាលឱ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។

ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​ទំនប់ទឹក​

សមត្ថកិច្ច​បន្តថា ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​មូលដ្ឋាន​បាន​ប្រទះឃើញ ក៏​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​ជនសង្ស័យ​ម្នាក់ ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម និង ម៉ូតូ​ស្មាស​ធ្វើ​សកម្មភាព ១ គ្រឿង ចំណែក​បក្ស ៥ នាក់​ទៀត​បាន​ជិះ​គេចខ្លួន​បាត់អស់ ។ ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ និង វត្ថុតាង​ត្រូវបាន​យកទៅ​សួរនាំ​បន្ត​ដើម្បី​ស្វែងរក​បក្សពួក​ផ្សេងទៀត និង កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ម៉ូតូ​ជនរងគ្រោះ​គឺ​យក​មិនបាន​សម្រេច​នោះទេ ៕ សុខា​ (ប្រភព TV5)

ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​ទំនប់ទឹក​