អំពើហិង្សាក្នុងគ្រួសា ​ប្តី​វាយ​ប្រពន្ធសម្លាប់​នៅក្នុង​វត្ត​ស្វាយ​ពពែ​

Doliprane TVC

ភ្នំពេញ : ​ ស្ត្រី​អ្នកសុំទាន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​ប្តី​វាយ​ បណ្តាលឱ្យ​ស្លាប់ចោល​ល​កូនប្រុស​ស្រី​ចំនួន ២​នាក់​នៅក្រោម​ដើម​ពោធិ​ក្នុង​វត្ត​ស្វាយ ​ពពែ ប្រហែលជា​ដោយសា​ឥទ្ធិពល​គ្រឿងញៀន ព្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​សុទ្ធតែជា​អ្នកប្រើប្រាស់​ថ្នាំញៀន​យ៉ាង​ ងប់ងុល​ជាទីបំផុត ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៥០​នាទី​រសៀល ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុង​វត្ត​ស្វាយ​ពពែ ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខ​ណ្ដ​ចំការមន ។​

​តាម​ ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​មិនត្រូវ​បាន​អ្នកណាម្នាក់​ស្គាល់​អត្តសញ្ញាណ​ឡើយ គាត់​មាន​អាយុ​ប្រហែល​ជាង ៣០ ឆ្នាំ មានកូន​ប្រុស​ម្នាក់ ស្រី​ចំនួន​ម្នាក់​នៅក្នុង​បន្ទុក គឺ​ម្នាក់​អាយុ ១០ ឆ្នាំ និង ម្នាក់ទៀត​អាយុ​ប្រហែល ១ ឆ្នាំ​ប៉ុណ្ណោះ ។ គាត់​មានមុខរ​បរជា​អ្នកដើរ​សុំទាន និង មាន​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ខាងក្រោម​ដើម​ពោធិ ក្បែរ​ព្រះវិហារ ក្នុង​វត្ត​ស្វាយ​ពពែ ។ ចំណែកឯ​ប្តី​កំណាច​រូបនោះ​ក៏​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ និង អត្តសញ្ញាណ​ដែរ ដោយមាន​មាឌធំ សម្បុរ​ខ្មៅ អាយុ​ប្រហែល ៣៥ ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។

អំពើហិង្សាក្នុងគ្រួសា ​ប្តី​វាយ​ប្រពន្ធសម្លាប់​នៅក្នុង​វត្ត​ស្វាយ​ពពែ​

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ទាំងពីរ​នាក់​ប្តី​ប្រពន្ធ និង កូនប្រុស​-​ស្រី​ទាំងពីរ​នាក់​នេះ ចូលមក​ស្នាក់នៅ​ខាងក្រោម​ដើម​ពោធិ៍​ក្នុង​វត្ត​នេះ​ជាង​មួយខែ​មកហើយ និង តែងតែ​ឈ្លោះ​គ្នា​ជាប្រចាំ ហើយ​ពួកគេ​ទាំងពីរ​នាក់​ក៏​ជា​មនុស្ស​ញៀន​ថ្នាំ​ផងដែរ ។ លុះ​មកដល់​ពេល​រសៀល​ថ្ងៃ​ទីនេះ គេ​ក៏បាន​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​បាន​ដេកស្លាប់​នៅ​កន្លែង​ ស្នាក់​នៅក្រោម​ដើម​ពោធិ៍​ក្នុង​វត្ត​នេះ​តែម្តង និង បាន​រាយការណ៍​ទៅប្រាប់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ចុះមក​ត្រួតពិនិត្យ ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ ក៏បាន​ចុះមក​ធ្វើការ​កោសល្យ​វិ​ច្ច័​យ និង ត្រួត​ពិន​ត្យ​កន្លែងកើតហេតុ បានឃើញ​ស្នាម​ជាំខ្មៅ និង របួស​ពេញ​ដងខ្លួន​របស់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ដោយសារតែ​បុរស​ជា​ប្តី​រូបនោះ បាន​វាយដំ​លើ​រូបគាត់ ទើប​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត​បែបនេះ​។ ការប្រើ​អំពើរ​ហិង្សា​ទៅលើ​ស្ត្រី​ជា​ប្រ​រ​ប្រពន្ធ​រហូត​ទៅដល់​ស្លាប់បាត់​ បង់ជីវិត​នេះដែរ មិនត្រូវ​បាន​អ្នកណាម្នាក់​បានដឹងថា​បុរស​ជា​ប្តី​ប្រើ​វត្ថុ​អ្វី​វាយ​ទៅលើ ​ស្ត្រី​រងគ្រោះ និង កើតឡើង​តាំងពី​ពេលណា​នោះឡើយ ?

អំពើហិង្សាក្នុងគ្រួសា ​ប្តី​វាយ​ប្រពន្ធសម្លាប់​នៅក្នុង​វត្ត​ស្វាយ​ពពែ​

​ក្រោយ​ ការត្រួតពិនិត្យ និង កោសល្យ វិ​ច្ច័​យ​រួចហើយ សព​របស់​ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក​នៅក្នុង​វត្ត​ សំបួរមាស ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី ៕

​ភី ផល