ស្មាស់​ បញ្ចញកំហឹងដាក់ ​សេ-១២៥ ស្លាប់ទាំងបីនាក់​

Doliprane TVC

​ភ្នំពេញ​ : មនុស្ស​៣​នាក់ បាន​ស្លាប់ ក្នុងនោះ ២​នាក់​ស្លាប់​ខណៈ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​ស្មាស់​វី និង​ម៉ូតូ​ហុងដារ​សេ ១២៥ កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​យប់​ថ្ងៃទី ៥ កុ​ម្ភះ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ មុខ​រោងចក្រ​ក្រដាស HATA ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ​មានឈ្មោះ មាស ទី អាយុ ៣១ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឱ្យ​ក្រុមហ៊ុន ហុង ហ្សា​ន អ៊ិន​ធើ​ប្រាយ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប និង មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ និង ម្នាក់ទៀត​ដែល​រថយន្ត​គ្លីនិក​ឯកជន គីម សុង ដឹក​ទៅ​សង្គ្រោះ​ហើយ​ស្លាប់​នៅតាម​ផ្លូវ មានឈ្មោះ លឹម សំណាង អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ចំណែក​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​រ៉ុ​ស្សី នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ដែល​ជិះ​ម៉ូតូ​ហុ​ដា​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-0924 ជិះ​ចេញពី​ផ្លូវ​បេតុង​ផ្សារ​អង្គ ឡើងមក​ផ្លូវជាតិ ៤ រួច​ជិះ​បញ្ច្រាស់​ទិសដៅ​ចរាចរ បន្ទាប់មក​បាន​បន្ថែម​ល្បឿន​ឆ្លងផ្លូវ ខណៈ​ពេលនោះ​ក៏មាន​បុរស ២ នាក់​ជិះ​ម៉ូ​ម៉ាក​ស្មាស់​វី មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-1316 តាម​បណ្តោយ​ផ្លូ​ជាតិ​លេខ ៤ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច បានគេច​ពី​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ក៏​ទៅបុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ហុងដា​សេ ១២៥ បាក់​ដៃជើង​ទាំងអស់ និង បែកក្បាល បាក់ករ ស្លាប់​ភ្លាម​នៅនឹងកន្លែង រីឯ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ ស្មាស់​វី ម្នា​ក់បាន​ស្លាប់​ខណៈ​រថយន្ត​គ្លីនិក គីម សុង ដឹក​ទៅ​សង្គ្រោះ និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​រ៉ុ​ស្សី ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង ។​

ស្មាស់​ បញ្ចញកំហឹងដាក់ ​សេ-១២៥ ស្លាប់ទាំងបីនាក់​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះទៅ​សម្រួល​ចរាចរ និង បាន​ទាកទង​ទៅ​ជំនាញ​ឱ្យមក​វាស់វែង​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចំណែក​សព​សមត្ថកិច្ច​ឯកសារ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕​

វិជ្ជា