Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford

ក្លឹបបិសាចក្រហម Manchester United នឹងឲ្យថ្លៃឈ្នួល Neymar ១លានផោនក្នុង១សប្ដាហ៍ (១,៤៥លានដុល្លារ) ដែលជាតម្លៃថ្លៃដាច់គេលើលោក បើតារាឆ្នើមប្រេស៊ីលរូបនេះ ព្រមចាកចេញពីក្លឹប FC Barcelona ទៅកាន់ទឹកដី Old Trafford ក្រោយចប់រដូវកាលនេះ។ នេះបើតាម Metro។

Neymar វ័យ២៤ឆ្នាំ នៅជាប់កុងត្រាជាមួយ Barca ដល់ឆ្នាំ២០១៨ និងមិនទាន់ចុះកិច្ចសន្យាថ្មីឡើយ ខណៈដែលក្លឹប Real Madrid, Manchester City និង Man Utd កំពុងប្រជែងគ្នាចង់បានខ្លាំង។ បើតាម The Sun ក្លឹបនៅទីក្រុង Manchester ទាំង២ គ្រោងនឹងចំណាយធំ ទិញយក Neymar តម្លៃផ្ដាច់កុងត្រា ១៤៤លានផោនដូចគ្នា នៅរដូវក្ដៅខាងមុខ។

យ៉ាងណា សេចក្ដីរាយការណ៍ចុងក្រោយ បានឲ្យដឹងថាក្លឹបបិសាចក្រហម នឹងឲ្យថ្លៃឈ្នួលប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ថ្លៃបំផុតលើលោក (១លានផោនក្នុង១សប្ដាហ៍) បើសិនជាតារាឆ្នើមរូបនេះ ព្រមចាកចេញពីទឹកដី Nou Camp ទៅលេងឲ្យក្លឹបជើងឯកអង់គ្លេស២០សម័យកាល៕

Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford

ប្រភព៖sabay

  • Man Utd ឲ្យ​ឈ្នួល​ Neymar ​ថ្លៃ​ដាច់​គេ​លើ​លោក​ បើ​​​ព្រម​ផ្ទេរ​ទៅ​ Old Trafford已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:កីឡា