ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​ខណៈ​នេះ​នារសៀល​ថ្ងៃទី​១១ កុម្ភៈ ២០១៦ មាន​ករណី​ឆេះ​ព្រៃ​​២កន្លែង ដែល​​មួយ​ស្ថិត​នៅ​ផ្លូវ​ជាតិលេខ៦ ត្រង់​ចំណុច​ស្ពានទី៦​ក្នុងភូមិ​បាក់​ខែង សង្កាត់បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វារ ដោយ​គេ​ឃើញ​ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ចនាំគ្នា​ជួយពន្លត់ និង​​​​បាន​ហៅ​រថយន្ត​ពន្លត់​ចំនួន​៣គ្រឿងចុះ​មក​អន្តរាគមន៍ ។ ទន្ទឹមនឹងនេះដែរ ក៏មានករណីឆេះព្រៃ​មួយកន្លែង ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវលីយ៉ុងផាត់ ដោយ​​មាន​រថយន្ត​ពន្លត់​អគ្គិភ័យក៏​ចុះអន្តរាគមន៍​ដែរ ។