ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច​សង្ស័យ​ថា ករណីឆេះ​គឺ​អាច​មកពី​​​ឆ្លង​ចរន្ត​អគ្គិ​ស​នី ទើប​បណ្តាល​ឱ្យ​​ឆេះ​រោង​សិប្បកម្ម​កែ​ច្នៃ​​គ្រឿង
​សង្ហា​រឹម​ ដែល​មាន​​ម្ចាស់​ជា​ថៅ​កែ​សណ្ឋាគារ​រស្មី​ពេជ្រ ​បង្ក​​ឲ្យ​​មាន​ខាតបង់​ទាំងស្រុង ​ដែលហេតុការណ៍នេះ​កើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ ​២០១៦ ស្ថិត​​នៅ​សង្កាត់​ស្រះ​ប្ញ​​ស្សី​ ក្រុង​ស្ទឹង​ត្រែង ​។

​ប្រភព​ពី​កន្លែង​កើតហេតុថា​ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​រថយន្ត​ដឹក​​ទឹក​ចំនួន​៣គ្រឿង ​បាន​​ប្រដេញ​គ្នា​​បាញ់​ពន្លត់ភ្លើង ​ខណៈ​កំពុង​ឆេះ​ចេញពី​រោង​ដាក់​ស​ម្ភារ​គ្រឿង​សង្ហា​រឹម​ ក្បែរ​សណ្ឋាគារ​ «រស្មី​ពេជ្រ» ​ដែល​មុន​ដំបូង​គេ​នៅ​មិន​ទាន់ដឹង​អំពី​មូលហេតុ​អ្វី​ ​ទើប​បង្ក​ឱ្យ​​កើត​មាន​អគ្គិភ័យ​បែប​នេះ​ឡើយ ​។

​​ជំហាន​ដំបូង​ គេ​នៅ​មិន​ទាន់​ដឹង​ករណី​ភ្លើង​ឆេះ​នោះ​ ត្រូវ​ខាតបង់​សម្ភារ និង​ប្រាក់​កាក់​ប៉ុន្មាន​នោះទេ ​តែបើ​តាម​ការ​ស្មាន​​​នៅ​ក្នុង​រោង​​ដាក់សម្ភារ​​នោះ​ មាន​គ្រឿង​សង្ហា​រឹម​ឈើ​ប្រណីត​ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​​ដុល្លារ​ ។ ​នៅ​ក្នុង​ហេតុការណ៍​នោះ​ គេ​​សង្កេត​​ឃើញ​មាន​​វត្តមាន​​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ លោកស្នងការ​រង​​ និង​កង​អត្ត​រាគ​មន៍​​ ចុះ​ជួយ​​ពន្លត់​ តែ​ជា​អកុសល សម្ភារ​គ្រឿង​​ប​រិក្ខា​រជា​ច្រើន ​ត្រូវ​ភ្លើងឆេះ​អស់ ​និង​ឆ្លង​ទៅ​ឆេះ​ម៉ាស៊ីន​ត្រជាក់​សណ្ឋាគារ​អស់​ជា​ច្រើន​គ្រឿង​​ទៀត​។