ឃើញ​នាង​ដើររក​សត្វ​ក្របី ក្នុងព្រៃ​ម្នាក់ឯង ល្បួង​យកទៅ​រំលោភ ក្រោយ​ខ្នោះ​

ក្រចេះ: ​ឃើញ​នាង​ដើររក​សត្វ​ក្របី ក្នុងព្រៃ​ម្នាក់ឯង​ល្បួង​យកទៅ​រំលោភ បានសម្រេចក្រោយមក​ជាប់​ខ្នោះ ។ ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​ល្ងាច ថ្ងៃទី១០ ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ​ព្រៃ​ខាងក្រោយ​ភូមិ​ថ្មី ឃុំ​សណ្តាន់ ។​

​ជនសង្ស័យ​ឈ្មោះ​អ៊ឹម ចិត្រ អាយុ​២៥​ឆ្នាំ មក​ល្បួង​នាង​រំលោភ​ដោយ​សន្យាថា នឹងអោយ​លុយ​ទៅ​នាង​។ តែ​នាង​មិន​ព្រម​ទេ ជន​នោះ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភរហូត​បានសម្រេច  រួចហើយ​ក៏បាន​គេចខ្លួន​បាត់ ។​

 ចំណែក​ជនសង្ស័យ មានមុខ​របរ​មិន​ពិតប្រាកដ និង​ក៏​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគារផងដែរ ។ ក្រោយពី​កើតហេតុ​រួច នារី​រងគ្រោះ បាន​យក​រឿង​ទៅប្រាប់ឪពុកម្តាយ រួច​ក៏​នាំមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ដើម្បី​ជួយអន្តរាគមន៍​។ ហើយ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​នគរ​​មូលដ្ឋាន បាន​ចុះទៅ​ឃាត់ខ្លួនជនសង្ស័យ​រូបនេះ​បាន​ភ្លាមៗ យកមក​សាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​​ចាត់ការ​តាម​និតិ​វិធី​។ សូមជម្រាបថា​នារីរង​គ្រោះជា​កូនស្រី​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​-​ស្រី​ចំនួន​៦​នាក់ ៕​R

ឃើញ​នាង​ដើររក​សត្វ​ក្របី ក្នុងព្រៃ​ម្នាក់ឯង ល្បួង​យកទៅ​រំលោភ ក្រោយ​ខ្នោះ​