Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

នៅ​ព្រឹក​មិញ​ ឃើញ​មាន​ហាង​លក់​សំលៀកបំពាក់​ជា​ច្រើន​នៅ​ផ្សារ​ទំនើប Aeon និង​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ បាន​ព្យួរ​ស្លាក​ប្រូម៉ូសិន​ពិសេស​ចាប់ពី ២០ – ៧០ ភាគរយ។

គ្រាន់​តែ​នៅ​តាម​ផ្លូវ​ព្រះសីហនុ​ ឃើញ​មាន​ហាង Axara, Mango, E.PSE និង VNC ដែល​ជា​ម៉ាក​ល្បី ​ក៏​មាន​កម្មវិធី​ពិសេស​បែប​នេះ​ដែរ។ ចំណែក​នៅ​ផ្សារ​ទំនើប Aeon Mall វិញ​ ក៏​មាន​ហាង​ជាច្រើន​ដូចជា VNC, ETERE, ELISA Cortés, Mango Man, Mango, Bonia, E.PSE, AXARA និង​ Flaxus Tokyo មាន​លក់​ប្រូម៉ូសិន​ពិសេស​ដូច​គ្នា​ដែរ។

Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

បើ​តាម​ការ​សាក​សួរ​ទៅ​បុគ្គលិក​ក្នុង​ហាង​មួយ​ចំនួន​បាន​ Sabay ប្រាប់​ស្រដៀង​គ្នា​ថា​ ការ​លក់​ពិសេស​នេះ គិត​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដល់​ថ្ងៃ​ទី​២៤ ​ខែ​នេះ រហូត​ដល់​អស់​ពី​ស្ដុក និង​មាន​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ២០ ទៅ​ដល់ ៧០ ភាគរយ​ទៀត​ផង។

ងាក​ទៅ​មើល​ទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ក្នុង​ហាង​ទាំង​នោះ គឺ​មាន​អតិថិជន​ជាច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ទិញ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​សុទ្ធ​ជា​ម៉ាក​ល្បី​ៗ។

Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

Wow! ម៉ាក​ធំ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នៅ​ផ្សារ Aeon និង​ផ្លូវ​ព្រះសីហនុ មាន​​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់​៧០%

តោះ​! នាំ​គ្នា​ទៅ​ទិញ​ខោ​អាវ ស្បែក​ជើង កាបូប Brand Brand ទាន់​ពេល​កំពុង​ប្រូម៉ូសិន​ណា៎!

អត្ថបទ៖ ទ្រី រ៉ាវី