​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

​​​​អតីត​យុទ្ធជន​​សង្គ្រាម​លោក​លើក​ទី​២ ​វ័យ ​៩៣​ឆ្នាំ​​ម្នាក់​​​ រស់​នៅ​សហរដ្ឋអាមេរិក ​បាន​ជួប​មិត្ត​ស្រី​​​វ័យ ៨៨​ឆ្នាំ​របស់​ខ្លួន​​​ នៅ​ប្រទេស​អូស្ត្រាលី ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រោយ​បែក​គ្នា​ជាង​ ៧០​ឆ្នាំ​​កន្លង​មក​។

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

​​

ត្រឹម​ជា​គូសង្សារ​ លោក​តា​ Norwood Thomas និង​លោក​យាយ​ Joyce Morris ​​​​បាន​សើច​​​ដាក់​គ្នា​ទាំង​អារម្មណ៍​ក្ដុកក្ដួល ​​ពេល​​ជួប​គ្នា​ឡើង​វិញ​ បន្ទាប់​ពី​លោកតា​​ធ្វើ​ដំណើរ​ពី​រដ្ឋ Virginia ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី​ ក្នុង​ចម្ងាយ​ប្រមាណ​​ ១,៦​ម៉ឺន​គីឡូម៉ែត្រ។

 

​​ចំពោះ​ប្រវត្តិ​ស្នេហា​ ​​លោក​ទាំង​ពីរ​បាន​ជួប​គ្នា​ដំបូង​​​នៅ​ទីក្រុង​ឡុងដុង ​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ ១៩៤៤ ​ពេល​​​​លោក​យាយ Morris ​​​អាយុ ១៧​ឆ្នាំ​ ជា​ជនជាតិ​អង់គ្លេស និង​លោក​តា Thomas អាយុ ២១​ឆ្នាំ​ជា​ទាហាន​ប៉ារ៉ា​អាមេរិក​។ ក្រោយ​បាន​ស្គាល់​គ្នា​​បន្តិច​ ​លោក​តា​​ Thomas បាន​ណាត់​​​ជួប​លោក​យាយ​ទៅ​អុំទូក​លេង​ជា​មួយ​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​​ ​នៅ​ទន្លេ Thomas River។ ​ប៉ុន្តែ​ថ្ងៃ​នោះ​​​​មាន​ការ​បាញ់​គ្នា​ដោយ​សារ​សង្គ្រាម​លោក​ ធ្វើ​ឲ្យ​លោក​តា ​ត្រូវ​ត្រលប់​​ទៅ​កាន់​អាមេរិក​វិញ​។ ​​​អ្នក​ទាំង​ពីរ​បន្ត​សរសេរ​សំបុត្រ​​ទាក់​ទង​គ្នា​ទៅវិញ​ទៅមក​។ លោក​តា Thomas បាន​សុំ លោក​យាយ Morris ​មក​កាន់​សហរដ្ឋអាមេរិក ​ដើម្បី​រៀប​ការ តែ​លោក​យាយ​យល់​ខុស​​ថា លោក​តា​មាន​អ្នក​ថ្មី ​ដូច្នេះ​ក៏​ឈប់​សរសេរ​​សំបុត្រ​ផ្ញើ​តែ​ម្ដង។

 

​ប៉ុន្មាន​ឆ្នាំ​កន្លង​​ផុត​ទៅ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​​​​អ្នក​ផ្សេង​រៀង​ៗ​ខ្លួន ​តែ​​ប្រពន្ធ​លោក​តា Thomas ​ស្លាប់​នៅ​ឆ្នាំ ២០០១ ខណៈ​លោក​យាយ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ​​តែ​លែង​លះ​នៅ ៣០​ឆ្នាំ​ក្រោយ។

 

កាល​​ឆ្នាំ​មុន ​លោក​យាយ​ ​បាន​សុំ​ឲ្យ​កូន​ប្រុស​ស្វែង​រក​ឈ្មោះ Thomas ​តាម​អនឡាញ​ ​និង​បាន​រក​ឃើញ​ រួច​លោក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​តាម Skype ​រហូត​មក។ ​​ក្រោយ​រឿង​លោក​​ទាំង​ពីរ​​​ត្រូវ​បាន​​គេ​ដឹង​ជា​សាធារណៈ ​មនុស្ស​រាប់​រយ​នាក់ ​បាន​រ៉ៃ​អង្គាស​​​ប្រាក់​ជួយ​លោក​តា ​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី ​។ ​

 

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​តា Thomas បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​ទីក្រុង Adelaide ​​ដោយ​អារម្មណ៍​​​​​ញ័រ​ភ័យ​បន្តិច ​ក្នុង​ការ​ជួប​លោក​យាយ​​ឡើង​វិញ។

 

​ពេល​ទៅ​ដល់​កន្លែង​ជួប​​ ​លោក​តា​ស្រវាឱប​លោកយាយ​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល​​និយាយ​មិន​ចេញ ​តែ​លោក​ទាំង​ពីរ​​គ្រោង​ដើរ​​កម្សាន្ត​ជាមួយ​គ្នា​នៅ​ថ្ងៃ Valentine’s Day ខាង​មុខ​​ទៀត​ផង៕

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

 

​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

 

 

ចុចអាន៖ ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

ចុចអាន៖ លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC