ឯកឧត្តម កឹម សុខា ៖ សកម្មជនជាប់ ពន្ធនាគារព្រៃស ១៥នាក់ អ្នកខ្លះមាន ជំងឺលើសឈាម

ភ្នំពេញ ៖ ប្រធានស្ដីទីគណបក្ស សង្រ្គោះជាតិ (CNRP) ឯកឧត្តម កឹម សុខា នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៦ នេះបានថ្លែងថា សកម្មជន CNRP ទាំង១៥នាក់ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារ ព្រៃកំពុងមានស្ថានភាពទាំងល្អនិងអាក្រក់។

ឯកឧត្តម កឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខ ពួកគេទាំង ១៥នាក់ថា សុខភាពពួកគាត់មានល្អខ្លះ និងអ្នកខ្លះទៀតមានជំងឺលើសឈាម និងឈឺជើងជាដើម។

លោកបន្តថា  " ខ្ញុំបានជួបទាំង១៥នាក់ហ្នឹង រួមមានទាំងឯកឧត្តមហុង សុខហ៊ួរ ព្រមទាំងលោក មាជ សុវណ្ណរ៉ា។  ទាំងអស់១៥នាក់ គឺទី១ ស្ថានភាពសុខភាពគាត់ភាគច្រើនគឺមិនមានបញ្ហា ប៉ុន្តែមាន អ្នកខ្លះលើសឈាម ហើយខ្លះទៀតឈឺជើងដែរ មិនមែនជាជំងឺធំដុំអីទេ”។

អ្នកជាប់ឃុំឃាំង ១៥រូបនោះ រួមមាន៖ លោក មាជ សុវណ្ណារ៉ា, លោក ហុង សុខហួរ , លោក លោក ពុ ពុទ្ធិ, លោកទេព ណារិន , លោក អ៊ុក ពេជ្រ សំណាង , អាន បឋម, លោក ឃិន ជំរឿន, លោក នាង សុខុន, សាន សីហៈ , លោក សាន គឹមហេង , លោក អឿ ណារិទ្ធ, លោក យា ថុង, លោក រឿន ចិត្រា, លោក យន់ គឹមហ៊ួរ និង លោក កែ ឃឹម។

សូមបញ្ជាក់ថា កន្លងមកសង្គមស៊ីវិលបានរិះគន់នីតិវិធីនៃចាប់ខ្លួននិងឃុំខ្លួនរវាង លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត និង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ។ លោក ហុង សុខហ៊ួរ ត្រូវបានសមត្ថកិច្ចវាយខ្នោះឡើងឡានបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស ខណៈលោក ឈូក បណ្ឌិត មានការដើរអមពីក្រុមសមត្ថកិច្ចចូលក្នុងពន្ធនាគារ។ សង្គមស៊ីវិល ចាត់ទុក សកម្មភាពនេះថាជាការអនុវត្តច្បាប់ស្តង់ដាពីរនៅកម្ពុជា៕