សាធារណជន ដាក់ពាក្យបណ្តឹង និងសំណូមពរផ្សេងៗ ពាក់ព័ន្ធវិស័យអប់រំ តាមគេហទំព័រ ក្រសួងអប់រំ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រសិនបើមានសំណូមពរ មតិយោបល់ និងពាក្យបណ្តឹង អាចដាក់មកក្រសួងផ្ទាល់ តាមរយៈគេហទំព័រhttps://goo.gl/mgqzCm

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងអប់រំបានឲ្យដឹងថា សំណូមពរ មតិយោបល់ ពាក្យបណ្ដឹង និងសំណួរផ្សេងៗ ពាក់ព័ន្ធនឹងវិស័យអប់រំ សិស្សានុសិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ សាធារណជនទូទៅអាចផ្ដល់ព័ត៌មានមកក្រសួងអប់រំ តាមរយៈតំណនេះ៖ https://goo.gl/mgqzCm ហើយក្រសួង នឹងឆ្លើយតប ហើយចូលរួមដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈក្រុមការងារបណ្ដាញ សង្គមផ្លូវការរបស់ក្រសួង ដែលបានបង្កើតឡើងយោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី ។

ក្រុមការងាររក្សាសិទ្ធិក្នុងការបន្ថែម ជ្រើសរើសផ្សាយបន្ត ផ្សាយឡើងវិញ ឬលុបចោលព័ត៌មាននានា ប្រសិនបើមិនពាក់ព័ន្ធតាមការចាំបាច់ ដោយពុំមានការ ជូនដំណឹងជាមុន៕

សាធារណជន ដាក់ពាក្យបណ្តឹង និងសំណូមពរផ្សេងៗ ពាក់ព័ន្ធវិស័យអប់រំ តាមគេហទំព័រ ក្រសួងអប់រំ