រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ជំរុញឲ្យ មន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូល ត្រូវពង្រឹងការ ទប់ស្កាត់ទំនិញ ក្លែងក្លាយ

បន្ទាយមានជ័យ ៖ លោក ស៊ុន ចាន់ថុល បានជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាទាំង អស់ ត្រូវចេះជួយថែរក្សាម៉ាកយីហោ របស់កម្ពុជា ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគោរពច្បាប់ មិនត្រូវចោលសំរាមពាសវាលពាសកាលក្នុងទីសាធារណៈ ផ្លូវជាតិជាដើម ហើយអាជីវករទាំងអស់ មិនត្រូវដាក់តាំងលក់ផលិតផលក្លែងក្លាយ ពេលដែលប្រជាពលរដ្ឋទិញ របស់មិនសុទ្ធយក ទៅបរិភោគ និងប្រើប្រាស់វាអាចធ្វើឲ្យខូចសុខភាពដល់ក្រុមគ្រួសារគាត់ជាមិនខានឡើយ។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា មន្ត្រីពាណិជ្ជកម្មទាំងអស់ រយៈពេលកន្លងមក តើអស់ លោកបានធ្វើអ្វីខ្លះនៅក្នុងអង្គភាពរបស់ខ្លួន អស់លោកត្រូវតែ ងូតទឹក ដុះក្អែល ហើយត្រូវធ្លុះកញ្ចក់ មើលខ្លួនប្រាណ របស់អស់លោក តើអស់លោកធ្វើអ្វីបន្តនៅក្នុងអង្គភាពទៅថ្ងៃមុខ ។ មន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់ទំនិញក្លែងក្លាយ និងផលិតផលក្លែងម៉ាកយីហោ។

ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាលមន្រ្តី មន្ទីរពាណិជ្ជកម្មនិងសាខាកាំកុងត្រូលខេត្ត ដែលពិធីនេះក៏មានលោក លី សារី អភិបាលរងខេត្តចូលរួមផងដែរ។

ពិធីនេះត្រូវបានគេធ្វើឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តការ រវាងមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្ត ។ ហើយការដាស់តឿន របស់លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏ជាសារ មួយជំរុញឲ្យមន្ត្រីអសកម្មមួយចំនួន កែប្រែទម្លាប់និងឥរិយាបទ មិនល្អចេញ ឲ្យមន្ត្រីទាំង នោះសាមគ្គីគ្នា រួមគ្នាក្នុងការអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព៕