សម្ដេច ហ៊ុន សែន ទទួលស្គាល់ថា កសិករខ្មែរបញ្ចេញ ពលកម្មមិនរួចថ្លៃដើម

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭក ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០០៨ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង មកដល់សេដ្ឋកិច្ចកម្ពុជា ដែលបច្ចុប្បន្ននេះនាំឲ្យកសិករ ខ្មែរបញ្ចេញ ពលកម្មមិនរួចថ្លៃដើម។

ថ្លែងក្នុងឱកាសដាក់ សម្ពោធឲ្យប្រើប្រាស់ សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំនៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចតេជោហ៊ុន សែន បញ្ជាក់ថា «ចាំបានទេនៅឆ្នាំ២០០៨ ស្រាប់តែតម្លៃស្បៀង ឡើង ហើយកសិករយើងត្រូវប៉ាន់។ ប៉ុន្តែពេលហ្នឹងអ្នកទទួលទានស្រែក! តែឥឡូវអ្នកទទួលទាន កំពុងសប្បាយព្រោះអ្វីៗថោករួមមាន សាំង និង អង្ករជាដើម»។

សម្ដេចបន្តថា នាពេលនេះពិភពលោកកំពុងដោះស្រាយ បញ្ហាផ្សេងៗរីឯកម្ពុជា ក៏កំពុងដោះស្រាយ បញ្ហារបស់ខ្លួនឯងផងដែរ។ សម្ដេចឲ្យដឹងទៀតថា នៅប្រទេសថៃបច្ចុប្បន្ន ក៏មានចម្ការកៅស៊ូខ្លះ ឈប់ចាក់ជ័រព្រោះមិនរួចថ្លៃជួលកម្មករ៕

សម្ដេច ហ៊ុន សែន ទទួលស្គាល់ថា កសិករខ្មែរបញ្ចេញ ពលកម្មមិនរួចថ្លៃដើម