មន្ត្រីជាន់ខ្ពស់ និងជាមេបញ្ជាការយោធា របស់កូរ៉េខាងជើង មួយរូបទៀតហើយ ត្រូវបានប្រហារជីវិត

កូរ៉េខាងជើង៖ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល ថ្មីមួយទៀតហើយ បានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ និងជាមេបញ្ជាការយោធា ប្រចាំប្រទេសនេះ ត្រូវបានគេរាយការណ៍មកថា បានទទួលទោសប្រហារជីវិត។

យោងតាមប្រភពព័ត៌មាន BBC ដែលបានដកស្រង់ ចេញពីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា លោក Ri Yong-gil មន្ត្រីជាន់ខ្ពស់មួយរូប និងជាមេបញ្ជាការយោធារបស់ប្រទេសកូរ៉េខាងជើង បានខកខានមិនបាន បង្ហាញមុខជាសាធារណៈ អស់រយៈពេលយូរមកហើយ ដោយក្នុងនោះ​ក៏មាន ការបញ្ជាក់មកថា រូបគាត់ត្រូវបាន លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង សម្រេចដាក់បញ្ជា ឲ្យប្រហារជីវិតរូបគាត់។

មន្ត្រីជាន់ខ្ពស់ និងជាមេបញ្ជាការយោធា របស់កូរ៉េខាងជើង មួយរូបទៀតហើយ ត្រូវបានប្រហារជីវិត
លោក Ri Yong-gil មន្ត្រីជាន់ខ្ពស់របស់ ប្រទេសកូរ៉េខាងជើង ដែលទទួលទោស ប្រហារជីវិត

បើតាមការបញ្ជាក់ បន្ថែមបានឲ្យដឹងថា លោក Ri Yong-gil ត្រូវបានកាត់ទោស ប្រហារជីវិតនាដើមខែនេះ បន្ទាប់ពីរូបគាត់ ត្រូវបានគេចោទប្រកាន់ពីបទ ពុករលួយ និងសមគំនិតធ្វើអាក្រក់ ជាក្រុម។

គូសបញ្ជាក់ផងដែរថា លោក Ri Yong-gil បានឡើងកាន់តំណែង ជាមេបញ្ជាការយោធា កាលពីឆ្នាំ២០១៣ ហើយរូបគាត់ក៏ជា មន្ត្រីជាន់ខ្ពស់ និងជាមន្ត្រីជំនិតមួយរូប របស់លោក គីម ជុងអ៊ុន ផងដែរ។ គូសបញ្ជាក់ផងដែរថា នេះគឺជាមន្ត្រីជាន់ខ្ពស់ មួយរូបទៀតហើយ ដែលត្រូវបានមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង ធ្វើការប្រហារជីវិត តាំងពីរូបលោក ឡើងកាន់អំណាចមក៕

មន្ត្រីជាន់ខ្ពស់ និងជាមេបញ្ជាការយោធា របស់កូរ៉េខាងជើង មួយរូបទៀតហើយ ត្រូវបានប្រហារជីវិត
លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង និងលោក Ri Yong-gil

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត