សាលារៀន ចំនួន១៣០កន្លែង បង្ខំបិទទ្វារ បន្ទាប់ពីមានវត្តមាន ខ្លាដំបង០៣ក្បាល នៅភាគខាងត្បូងឥណ្ឌា

ញ៉ូដេលី៖ ដោយសារតែមានវត្តមាន សត្វខ្លាដំបង ចំនួន០៣ក្បាល បង្ហាញខ្លួននៅក្នុង បរិវេណសាលារៀនមួយកន្លែង នៅភាគខាងត្បូង ប្រទេសឥណ្ឌា បានញាំងឲ្យសាលារៀន ចំនួន១៣០កន្លែង ត្រូវបិទទ្វារ ជាបណ្តោះអាសន្ន ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភ់ ឆ្នាំ២០១៦ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលារៀន ចំនួន១៣០កន្លែង ស្ថិតនៅភាគខាងត្បូង ប្រទេសឥណ្ឌា គឺនៅរដ្ឋ Karnataka នៃរដ្ឋធានី Bengaluru ត្រូវបង្ខំចិត្តបិទទ្វារ ជាបណ្តោះអាសន្ន បន្ទាប់ពីមានវត្តមាន សត្វខ្លាដំបងចំនួន០៣ក្បាល បង្ហាញខ្លួន ក្នុងនោះមានសត្វខ្លាឈ្មោលមួយក្បាល បានដើរចូលក្នុងបរិវេណ នៃសាលារៀនមួយ កាលពី៣ថ្ងៃកន្លងមកនេះ ។

គេបានឃើញសត្វខ្លាដំបង ឈ្មោលមួយក្បាល បានដើរចូលក្នុងបរិវេណ នៃសាលារៀនមួយឈ្មោះថា Vibgyor កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ហើយមានសត្វខ្លាពីរក្បាលទៀត ក៏មានវត្តមាននៅម្តុំ សាលារៀននោះដែរ នៅថ្ងៃអង្គារម្សិលមិញនេះ ។

យោងតាមការ បញ្ជាក់ពីមន្ត្រី នាយកដ្ឋានរុក្ខាប្រមាញ់ បានបញ្ជាក់ សត្វខ្លាឈ្មោល ត្រូវដើរចាប់ចំណី នៅបរិវេណសាលានោះ ព្រោះថាសាលានៅ ឋិតជិតតំបន់ព្រៃឈើដែរ ។

តាមការបញ្ជាក់ ពីមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយរូបបាន ឲ្យដឹងថា "ដោយសារតែមានការភ័យខ្លាច នឹងសត្វខ្លាដំបង បានបង្ខំឲ្យសាលារៀន ១៣៤កន្លែង ត្រូវបិទទ្វារ ហើយយើងសម្រេចថា នឹងបើកវិញនៅថ្ងៃសុក្រ បន្ទាប់ពីមានកិច្ចប្រជុំមួយ ស្តីអំពីវត្តមានសត្វខ្លាទាំងនេះ" ។

គួរបញ្ជាក់ថា ឥណ្ឌា មានសត្ខខ្លាដំបង ប្រមាណ១៤,០០០ក្បាល ។ សត្វទាំងនេះ ច្រើនរស់នៅតំបន់ព្រៃភ្នំ និងតំបន់ដាច់ឆ្ងាយ ពីទីប្រជុំជន ដោយរកចំណី តាមទម្លាប់របស់ពួកវា ៕

សាលារៀន ចំនួន១៣០កន្លែង បង្ខំបិទទ្វារ បន្ទាប់ពីមានវត្តមាន ខ្លាដំបង០៣ក្បាល នៅភាគខាងត្បូងឥណ្ឌា

  • សាលារៀន ចំនួន១៣០កន្លែង បង្ខំបិទទ្វារ បន្ទាប់ពីមានវត្តមាន ខ្លាដំបង០៣ក្បាល នៅភាគខាងត្បូងឥណ្ឌា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:​អន្តរជាតិ