​គីរីវង់​​​សហការ​​​ និង​​មន្ទីរអប់រំ​ខេត្ត​តាកែវ​បើក​វគ្គ​បង្ហាត់​អាជ្ញាកណ្ដាល​ចំនួន២០ នាក់


​គីរីវង់​​​សហការ​​​ និង​​មន្ទីរអប់រំ​ខេត្ត​តាកែវ​បើក​វគ្គ​បង្ហាត់​អាជ្ញាកណ្ដាល​ចំនួន២០ នាក់

​ក្លឹប​បាល់​ទាត់​គីរីវង់​សុខ​សែន​ជ័យ​បាន​សហការ​គ្នា​ជាមួយ​មន្ទីរអប់រំ​ យុវជន និង​កីឡា​ខេត្ត​​តាកែវ ​បើក​វគ្គ​​បង្ហាត់​អាជ្ញាកណ្ដាល​​ដល់​សិក្ខាកាម​ចំនួន ២០​នាក់​កាល​ពី​ម្សិល​មិញ​នេះ​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​​តាកែវ។

 

​គីរីវង់​​​សហការ​​​ និង​​មន្ទីរអប់រំ​ខេត្ត​តាកែវ​បើក​វគ្គ​បង្ហាត់​អាជ្ញាកណ្ដាល​ចំនួន២០ នាក់សកម្ម​ភាព​កំពុង​រៀន​វគ្គ​អាជ្ញាកណ្ដាល​​

 

​លោក ឌុក វាសនា ​ប្រធាន​ក្លឹប​បាល់ទាត់​គីរីវង់​សុខសែន​ជ័យ​បាន​​ឲ្យ​ដឹង​ថា ​ការ​បង្ហាត់​​ក្បួន​ច្បាប់ និង​វិជ្ជាជីវៈ​ផ្នែក​​អាជ្ញាកណ្ដាល​​នេះ​ ដើម្បី​ពង្រឹង​​មន្ត្រី​អាជ្ញាកណ្ដាល​នៅ​ខេត្ត​តាកែវ​ ឲ្យ​មាន​ការ​រីក​ចំរើន​​​កាន់​តែ​ខ្លាំង។ ​បន្ថែម​ជាង​នេះ​ទៅ​ទៀត​ក៏​ធ្វើ​ក្នុង​គោល​បំណង​​​ត្រៀម​​ឲ្យ​​អាជ្ញាកណ្ដាល​ទាំង​នោះ​ចូល​ខ្លួន​ កាត់​ក្ដី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ឯក​ឧត្ដម​​សុខ​អាន​ក្រោម​អាយុ​ ១៩​លើក​ទី​១ ​នៅ​​​សប្ដាហ៍​នេះ។

 

​ប្រធាន​ក្លឹប​រូប​នេះ​បន្ត​ថា ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ​លើក​​កម្ពស់​វិស័យ​កីឡា​បាល់​ទាត់​ក្នុង​ប្រទេស​​​កម្ពុជា​ឲ្យ​​មាន​ភាព​ល្អ​ប្រសើរ​កាន់​តែ​ខ្លាំង​​ឡើង។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ផ្សព្វផ្សាយ​​បន្ត​គ្នា​ដល់​ស្រុក​ភូមិ​របស់​ពួក​គេ ​​​ក្រោយ​ពេល​​ក្រុម​អាជ្ញាកណ្ដាល​ទាំង​នោះ​អាច​មាន​ការ​យល់​ដឹង​ខ្ពស់។

 

​ការ​ប្រកួត​កីឡា​បាល់ទាត់​យុវជន​​អាយុ​ក្រោម​ ១៩​ឆ្នាំ​​ជ្រើស​រើស​ជើង​ឯក​ពាន​រង្វាន់​​​ ​ឯកឧត្ដម​បណ្ឌិត​សភាចារ​ សុខ អាន ​​លើក​ទី១ នឹង​ចាប់​ផ្ដើម​ប្រកួត​នា​ថ្ងៃ​សៅរ៍ ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តទៅ៕

 

-ចុច​អាន៖​ មូល​ហេតុ​គីរីវង់​​​ដក​ខ្លួន​​ពី​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​
រូប​ថត៖ ផ្ដល់​ឲ្យ​