Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

​Puma ​បាន​ចេញ​​ឈុត​ឯក​សណ្ឋាន​កីឡា​បាល់ទាត់​ថ្មី​៤​ទៀត សម្រាប់​ក្រុម​​ជម្រើស​ជាតិ​ដែល​លេង​នៅ​ព្រឹត្តិការណ៍​ Euro 2016 ​នា​ប្រទេស​បារាំង​ នៅ​​ខែ​មិថុនា​ខាង​មុខ។

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

​ក្រុមហ៊ុន​​ផលិត​សំលៀក​បំពាក់​កីឡា​​​របស់​អាល្លឺម៉ង់​មួយ​នេះ​ បាន​បញ្ចេញ​នូវ​ឈុត​ក្រៅ​ដី​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​៤​ ពោល​គឺ​​ជម្រើស​​ជាតិ​​ស្វីស ​អូទ្រីស សាធារណរដ្ឋឆេក និង​ជម្រើស​ជាតិ​ស្លូវ៉ាគី កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ​ខណៈ​ដែល​កាល​ខែ​កញ្ញា​ក្រុម​ហ៊ុន​ បាន​ចេញ​ឈុត​ក្រៅ​​ដី​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​មុន​គេ​រួច​ម្ដង​ហើយ ដូច្នេះ​សរុប​ទាំង​អស់​​គឺ Puma បាន​ចេញ​ឈុត​ក្រៅ​ដី ​៥​ក្រុម។

១. ឈុត​ក្រៅ​ដី​ក្រុម​ស្វីស​ នឹង​ពាក់​នៅ​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

២. ឈុត​ក្រៅ​ដី​ក្រុម​សាធារណរដ្ឋឆេក ​នឹង​ពាក់​នៅ​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

៣. ឈុត​ក្រៅ​ដី​ក្រុម​ស្លូវ៉ាគី​ នឹង​ពាក់​នៅ​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

៤. ឈុត​ក្រៅ​ដី​ក្រុម​អូទ្រីស​ នឹង​ពាក់​នៅ​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

Puma ​ចេញ​ឈុត​ជម្រើស​ជាតិ​ថ្មី​​៤ សម្រាប់​ក្រុម​លេង​ Euro 2016

​Euro 2016 ​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​២៤​ក្រុម​ចូល​រួម​ប្រកួត បែង​ចែក​ជា​៦​ពូល ក្នុង​១​ពូល​មាន​៤​ក្រុម​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​ ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា​ខាង​មុខ​នេះ៕

-ចុចអាន៖ អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror